ភ្នំពេញ៖បញ្ហាភូមិ-ឃុំមានសុវត្ថិភាពជាកត្តាសំខាន់ បន្ទាប់ពីរដ្ឋាភិបាលបានដាក់បញ្ចូលឱ្យប្រើប្រាស់ផ្លូវការជាមួយគ្នានោះក្នុងចំណោមគោលនយោបាយទាំង៩ចំណុចគឺបទល្មើសល្បែងស៊ីសង ជាកត្តា សំខាន់ដែលប្រជាពលរដ្ឋចាប់អារម្មណ៍ជាងគេចាប់អារម្មណ៍ក៍ព្រោះតែល្បែងស៊ីសងអាចធ្វើឱ្យមនុស្សឈ្លក់វង្វេងភ្លេចការងារ ភ្លេចបាយភ្លេចទឹក អភមង្គលក្នុងគ្រួសាររួមនិងកែប្រែពីការចាញ់ល្បែងទៅជាបទល្មើស លួច ឆក់ ប្លន់ជាដើម ។
ជាក់ស្តែងកាលពីរម៉ោង១៥និង៣០នាទីថ្ងៃទី១៦ធ្នូ២០១៦នេះលោកវរៈសេនីយ៍ទោ ព្រុំ ស័ក្តា មេបញ្ជាការ កងរាជអាវុធហត្ថខណ្ឌសែនសុខបានឲ្យលោកអនុសេនីយ៍ឯក សុខ ឧត្តម មេបញ្ជាការងកងរាជអាវុធហត្ថខណ្ឌសែនសុខ ដឹកនាំកម្លាំងសហការជាមួយសណ្តាប់ធ្នាប់សាលាខណ្ឌចុះទៅបង្ក្រាបនិងឃាត់ខ្លួនជាក់ស្តែងអ្នកកត់កន្ទុយលេខបានស្ត្រីម្នាក់នៅចំណុចផ្សារជិនណាន ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
ស្ត្រីអ្នកកត់ឆ្នោតខាងលើឈ្មោះស វិន អាយុ៣៩ឆ្នាំ ស្នាក់ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។លោកអនុសេនីយ៍ឯក សុខ ឧត្តម បានប្រាប់ថាក្រោយពីមានបទបញ្ជារពីលោកវរៈសេនីយ៍ទោ ព្រុំ ស័ក្តា មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌសែនសុខ
ទើបលោកដឹកនាំកម្លាំងចុះសហការទៅបង្ក្រាបនិងឃាត់ខ្លួនជាក់ស្តែងបានស្ត្រីម្នាក់ដែលកំពុងកត់កន្ទុយលេខនៅចំណុចខាងលើ(ឆ្នោតយួន)។
ក្នុងប្រត្តិបត្តិការខាងលើនេះសមត្ថកិច្ចធ្វើការដកហូតវត្ថុតាងរួមមាន ក្រដាស់កត់នឹងកាលកែលមួយចំនួន, ប្រាក់ដុល្លារចំនួន១០០ដុល្លារ, ប្រាក់រៀលចំនួន៩០ម៉ឺនរៀល,ប៊ិចចំនួន៣ដើម,លិខិតអនុញ្ញាតបើកឆ្នោតចំនួន១ច្បាប់ រួមនិងកញ្រ្ចែងដាក់សម្ភារៈកត់ឆ្នោត១។
ប្រជាពលរដ្ឋបានលើឡើងថាទីតាំងកត់ឆ្នោតដែលកម្លាំងកងរាជអាវុធហត្ថខណ្ឌសែនសុខបង្ក្រាបលើកនេះគឺក្រុមអ្នកញៀនល្បែងតែងតែនាំគ្នាលេងរាល់ថ្ងៃតែម្តងដែលមើលទៅមិនសមភ្នែកសោះហើយនៅក្បែលផ្លូវទៀតកន្លងមកសមត្ថកិច្ចមូលដ្ឋានធ្លាប់ដាក់កម្លាំងមកចាប់ដែលតែក្រុមអ្នកលេងខាងលើហាក់បីដូចដឹងខ្លួនមុនរហូត។
បច្ចប្បន្នស្ត្រីជាអ្នកកត់កន្ទុយលេខខាងលើក្រោយពីនាំខ្លួនយកទៅធ្វើការសាកសួរនៅមូលដ្ឋាន កងរាជអាវុធហត្ថខណ្ឌសែនសុខចប់បានបញ្ជូនយកទៅសាកសួរបន្តនៅទីបញ្ជារការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញបន្តទៀត៕



មតិយោបល់