ព័ត៌មានបច្ចេកវិទ្យា

ហ្គេម Super Mario ចេញហើយនៅលើ AppStore សូមរួសរាន់ដោនឡូតឥឡូវនេះ

ការទន្ទឹងរង់ចាំហ្គេម Super Mario ពេលនេះបានដល់ទីបញ្ចប់ហើយ។ ចំពោះហ្គេមថ្មីទើបនឹងចេញនេះ កំពុងដាក់ឲ្យទាញយកដោយឥតគិតថ្លៃពី AppStore សម្រាប់អ្នកប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ iOS ហើយនេះ គឺជាពេលដ៏ល្អកម្រមាន។ ពិសេសជាងនេះ ការលេងមាន ៦ វគ្គ ហើយក្នុងមួយវគ្គៗមាន ៤ ដំណាក់កាល។

គួរបញ្ជាក់ដែរថា Super Mario ជាហ្គេមមានទ្រង់ទ្រាយ និងការលេងស្រដៀងទៅនឹងហ្គេម Super Mario ដែលលោកអ្នកធ្លាប់បានលេងកាលពីវ័យកុមារអីចឹងដែរ។ ប៉ុន្តែ ហ្គេមទើបនិងចេញថ្មីនេះ គឺត្រូវបានរចនាក្រាហ្វិកចម្រុះពណ៌ប្រកបដោយភាពទាក់ទាញ និងអាចបញ្ជាលេងលើអេក្រង់ iPhone និង iPad ដោយម្រាមដៃបានយ៉ាងងាយស្រួល។ បើចង់ដឹងពីហ្គេមនេះច្បាស់ សូមនាំគ្នាដោនឡូតយកមកលេង រួចចែកចាយព័ត៌មានទៅកាន់មិត្តជាទីស្រលាញ់របស់ប្រិយមិត្តឱ្យបានដឹងក្នុងពេលឥឡូវនេះ៕
ដើម្បីទាញយកហ្គេម Super Mario សូមចុចត្រង់នេះ!

មតិយោបល់