ភ្នំពេញៈ កម្លាំងនគរបាលអធិការដ្ឋានខណ្ឌសែនសុខ ធ្វើការបង្ក្រាបគ្រឿងមួយកន្លែង ឃាត់ខ្លួនបានជនសង្ស័យប្រុសស្រីចំនួន៥នាក់ និងថ្នាំញៀន១៣កញ្ចប់ធំ ២៧កញ្ចប់តូច កាលវេលាម៉ោង១និង៤០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិត្រពាំង នៅក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ការចុះប្រត្តិបត្តិការបង្ក្រាបនេះ ដឹកនាំដោយលោកអធិការ ម៉ក់ ហុង សហការជាមួយកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ទឹកថ្លា បានចុះបង្ក្រាប និងឆែកឆេផ្ទះប្រជាលពរដ្ឋមួយកន្លែងនៅចំណុចកើតហេតុខាងលើ បានឃាត់ខ្លួនជនប្រុសស្រីបានចំនួន៥នាក់ និងគ្រឿងញៀន១៣កញ្ចប់ធំ និង២៧កញ្ចប់តូចនៅនិងកន្លែងកើតហេតុផងដែរ។
សមត្ថកិច្ចឲ្យដឹងថា ជនសង្ស័យទាំង៥នាក់ ទី១.ឈ្មោះ លៀង សក្ខិណា អាយុ១៣ឆ្នាំមុខជាសិស្សស្នាក់ផ្ទះកន្លែងកើតហេតុខាងលើ។ ទី២ឈ្មោះ សៀក ស៊ីណា ភេទស្រីអាយុ៣០ឆ្នាំ មុខរបរចែកចាយគ្រឿងញៀន។ ទី៣.ឈ្មោះ ប៊ុត បុទំុ ភេទស្រី អាយុ៦៦ឆ្នាំ មុខរបរចែកចាយគ្រឿងញៀន។ ទី.៤ឈ្មោះ ប៊ុត សុខុន ភេទស្រី អាយុ៥២ឆ្នាំ មុខរបរចែកចាយគ្រឿងញៀន ។ ទី៥.ឈ្មោះ នាង ចាន់មករា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរ និងស្នាក់ជាមួយគ្នា។
វត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមាន៖ ជញ្ជីងថ្លឹងថ្នាំញៀន៤ -ថ្នាំញៀនធំ១៣កញ្ចប់និងតូច២៧កញ្ចប់ និងលុយមួយចំនួនព្រមទាំងប្រដាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួនទៀត។
បច្ចុប្បន្នជនសង្ស័យទាំង៥នាក់ ព្រមទាំងវត្ថុតាង ត្រូវបាននាំខ្លួនមកកាន់អធិការដ្ឋានខណ្ឌសែនសុខ ដើម្បីធ្វើកំណត់ហេតុ និងកសាងសំណុំរឿងបញ្ជូនទៅតុលាចាត់ការតាមផ្លូវច្បាប់៕


មតិយោបល់