ព័ត៌មានជាតិ

យុវជនម្នាក់មិនដឹងមានវិបត្តិអ្វី ប៉ងលោតទឹកសម្លាប់ខ្លួន នៅលើស្ពានជ្រោយចង្វា

ភ្នំពេញៈ យុវជនម្នាក់មិនដឹងមានវិបត្តអ្វី តែទំនងអន់ចិត្តនៅកន្លែងធ្វើការរបស់ខ្លួន ក៏មកលើស្ពានជ្រោយចង្វា ប៉ងលោតទឹកសម្លាប់ខ្លួន តែត្រូវសន្តិសុខនឹងសមត្ថកិច្ចឃាត់ទាន់ ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៣រសៀល ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ ២០២២ ចំណុចលើស្ពានជ្រោយចង្វា (ស្ពានមិត្តភាពកម្ពុជា-ជប៉ុន) ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

យុវជនខាងលើ មិនត្រូវបានឱ្យឈ្មោះនោះទេ ជាកូនកំព្រានឹងមានស្រុកកំណើតនៅខេត្តព្រៃវែង ។

តាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញយុវជន ខាងលើដើរមកអង្គុយយំ នឹងតោងបង្កាន់ដៃស្ពាន ប៉ងលោតទឹកសម្លាប់ខ្លួន តែភ្លាមៗដំណឹងនេះ ក៏បានដឹងដល់សន្តិសុខនឹងសមត្ថកិច្ច ដែលនៅក្បែរនោះចេញមកជួយឃាត់ នឹងលួងលោមឱ្យចុះទៅខាងលិចស្ពាន តែយុវជនរូបនោះមិនព្រម ។

ដោយនិយាយថា គាត់ចង់សម្លាប់ខ្លួននឹងថា គ្មានអ្នកឱ្យតម្លៃគាត់ព្រមទាំងនិយាយថា គាត់អន់ចិត្តរឿងនៅកន្លែងធ្វើការរបស់គាត់ បន្ទាប់មកសមត្ថកិច្ចមូលដ្ឋាន បានមកដល់ក៏នាំយកទៅសាកសួរអប់រំ រួចក៏ឱ្យឡើងឡានទៅខេត្តព្រៃវែង ដែលជាស្រុកកំណើតរបស់យុវជនខាងលើ ៕

មតិយោបល់