បាត់ដំបងៈ លោកអធិការស្តីទីស្រុកបវេល បានប្រាប់Post Newsថា មានករណីគ្រោះថ្នាក់ចរាចរណ៍បានកើតឡើង រវាងម៉ូតូហុងដាឃ្លិចបើកលឿន ជ្រុលទៅបុកគូទរថយន្តនីសាន់ពេញទំហឹង ក្នុងដំណើរស្របទិសគ្នា ពីកើតទៅលិច បណ្តាលឲ្យម្ចាស់ម៉ូតូដេកស្លាប់នៅនឹងកន្លែង។
ហេតុការណ៍នេះបានកើតឡើង កាលពីថ្ងៃអង្គារ៍ ១៤កើត ខែមាឃ ឆ្នាំរកា នព្វស័កព.ស២៥៦១ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង៦និង៥០នាទី ស្ថិតលើតផ្លូវលេខ៥៧B ភូមិស្ពានកណ្តោល ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង។
ម្ចាស់ម៉ូតូរងគ្រោះមានឈ្មោះ ស្វាង សុខ ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិបវេល២ ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង ជិះម៉ូតូម៉ាកហុងដាឃ្លិកសេ១២៥ ពណ៌ស ពាក់ស្លាកលេខ 1AB-0052 ។ ចំណែកម្ចាស់រថយន្ត ពុំស្គាល់អត្តសញ្ញាណនោះទេ(គេចខ្លួន) បើករថយន្តនីសាន់(យីឌុប) ពណ៌ខៀវ ស្លាកលេខចង្កូតស្តាំ BB0184។
ក្រោយកើតហេតុ សមត្ថកិច្ចបាននាំយកវត្ថុតាងទាំងពីរ មករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបវេល ដើម្បីដោះស្រាយបន្តតាមផ្លូវច្បាប់។ ចំណែកសពប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕



មតិយោបល់