ព្រៃវែងៈ ករណីអំពើហិង្សាមួយបានកើតឡើងបង្កឲ្យមានការភ្ញាក់ផ្អើល ដែលជនបង្កបានកាប់ទៅលើជនរងគ្រោះចំនួន៣ប៉័ងតោចំកញ្ចឹងក បណ្តាលឲ្យរបួសធ្ងន់បញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ កាលពីវេលាម៉ោង៩យប់ ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦ ត្រង់ចំណុចរោងឡានរបស់ឈ្មោះ ថៃ សុធា ស្ថិតក្នុងភូមិឯករាម សង្កាត់ជើងទឹក ក្រុងព្រៃវែង ខេត្តព្រៃវែង។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ដេត ភេទប្រុស អាយុ២៣ឆ្នាំ មុខរបកម្មករ មានទីលំនៅក្នុងស្រុកព្រះស្ដេច បានបង្កអំពើហិង្សាកាប់នឹងកាំបិតប៉័ងតោទៅលើជនរងគ្រោះ ឈ្មោះ យឹម ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបកម្មករ មានទីលំនៅក្នុងស្រុកមេសាង ចំកញ្ចឹងកចំនួនន៣កាំបិតរងរបួសធ្ងន់។ ភ្លាមៗនោះគេបានបញ្ជូនជនរងគ្រោះទៅសង្គ្រោះបន្ទាប់នៅមន្ទីរពេទ្យខេត្តដែរ តែបានប្រហែលជាង១ម៉ោង ជនរងគ្រោះបានស្លាប់បាត់បង់ជីវិត។ ក្រោយពីបង្កហេតុភ្លាម ជនសង្ស័យបានរត់គេចខ្លួនបាត់។
បច្ចុប្បន្ន សមត្ថកិច្ចបានកសាងសំណុំរឿង និងស្វែងរកចាប់ខ្លួនជនសង្ស័យមកផ្តន្ទាទោសតាមនីតិវិធីច្បាប់៕
មតិយោបល់