ព័ត៌មានជាតិ

ផឹកទឹកប្តូរនិស្ស័យ វាយប្រពន្ធបែកឈាម

ព្រៃវែងៈ ហិង្សាក្នុងគ្រួសារមួយបង្កឡើងដោយប្ដីកំណាចស្រវឹងស្រាវាយប្រពន្ធប៉ោងមុខ និងទ្រោមពេញខ្លួន ជាហេតុធ្វើឲ្យប្រពន្ធទ្រាំលែងបានក៏សម្រេចចិត្តប្ដឹងសមត្ថកិច្ចឲ្យចាត់ការតាមផ្លូវច្បាប់។

ហេតុការណ៍ខាងលើ បានកើតឡើងកាលពីម៉ោង១០យប់ ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦ ត្រង់ចំណុចផ្ទះរបស់ជនរងគ្រោះ ស្ថិតនៅភូមិកាឡីខាងជើង ឃុំស្ពឺក ស្រុកបាភ្នំ ខេត្តព្រៃវែង។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ អ៊ុន ស៊ីយឿន ភេទប្រុស អាយុ៤៩ឆ្នាំ ត្រូវជាប្ដីរបស់ជនរងគ្រោះ និងមានទីលំនៅភូមិកើតហេតុ បានវាយមកលើជនរងគ្រោះជាប្រពន្ធឈ្មោះ ហួត សារុន អាយុ៥២ឆ្នាំ បណ្ដាលឲ្យមានរបួសស្នាមចំនួន២កន្លែង មួយកន្លែងក្បែរភ្នែកខាងឆ្វេង និងមួយកន្លែងទៀតចំគល់ចង្កេះខាងឆ្វេងផងដែរ។

លោក ពៅ ជីវី ស្នងការរងខេត្តព្រៃវែង បានឲ្យដឹងថា ករណីនេះសមត្ថកិច្ចបានកសាងសំណុំរឿងដើម្បីបញ្ជូនខ្លួនជនសង្សយ័ទៅតុលាការចាត់ការតាបផ្លូវច្បាប់ ដោយមានការសំណូមពរពីជនរងគ្រោះ ខណៈជនសង្ស័យតែងតែប្រើអំពើហិង្សាមកលើក្រុមគ្រួសារជាញឹកញាប់រហូតទ្រាំលែងបាន៕

មតិយោបល់