ត្បូងឃ្មុំៈ បុរសម្នាក់ តូចចិត្តមានជំងឺសសៃប្រសាទប្រចាំកាយ បានធ្វើអត្តឃាត យកក្រមា មកចងកសម្លាប់ខ្លួនជាប់នឹងរបងវត្តសំរោងបូរី ស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង ៦ព្រឹក ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅចំណុចភូមិរៀវ ឃុំមង់រៀវ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។
ជនរងគ្រោះខាងលើនេះ មានឈ្មោះ ជី វឿន ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរកសិករ ដោយមានប្រពន្ធឈ្មោះ ឡេង គឹមយាង អាយុ៤៤ឆ្នាំ ដោយមានកូនស្រី៤នាក់ក្នុងបន្ទុកគ្រួសារដោយមានស្ថានភាពក្រីក្រ រស់នៅភូមិឃុំ កើតហេតុខាងលើ ដោយមានជំងឺសសៃប្រសាទប្រចាំកាយ។
មុនពេលកើតហេតុ មានប្រជាពលរដ្ឋ បានបានប្រទះឃើញជនរងគ្រោះ បានធ្វើ អត្តឃាត ដោយបានយកក្រម៉ាចងកភ្ជាប់ជាមួយនឹងដើមកាស្យា ដែលមានកំពស់ ២,៣០ម៉ែត្រ ស្លាប់យ៉ាងអាណោចអាធ័មជាប់នឹងរបងវត្តបង្កឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះមកធ្វើការពិនិត្យ។
ប្រភពព័ត៌មានពីក្រុមគ្រួសារជនរងគ្រោះ ក៏ដូចជាប្រជាពលរដ្ឋ ជុំវិញកន្លែងកើតហេតុ បានឲ្យដឹងថា ជនរងគ្រោះ ជាមនុស្សមានជំងឺសសៃប្រសាទប្រចាំកាយ និងធ្លាប់ប៉ុនប៉ងសម្លាប់ខ្លួនច្រើនលើកមកហើយ តែមិនសម្រេច មកសម្រេចលើកនេះ។
ក្រោយពីកើតហេតុ សមត្ថកិច្ចជំនាញបានចុះមកពិនិត្យសាកសពដល់កន្លែងកើតហេតុ បានឲ្យដឹងថា សាកសពជនរងគ្រោះពិតជាស្លាប់ដោយសារតែករណីចងកសម្លាប់ខ្លួនពិតប្រាកដមែន ហើយបច្ចុប្បន្នសាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ច ប្រគល់ទៅឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់