Post News Media ព័ត៌មានជាតិ ឃាត់ខ្លួនក្មេ...

ឃាត់ខ្លួនក្មេងទំនើង៤នាក់ ដែលបង្កការរំខាងដល់អ្នកភូមិ

រតនគិរី: កម្លាំងអធិការសហការជាមួយកម្លាំងប៉ុស្តិ៍ឃុំវ៉ើនសៃ ឃាត់ខ្លួនក្រុមក្មេងទំនើងចំនួន៤នាក់ កាលពីវេលាម៉ោង១២និង៣០នាទីយប់ ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦ ត្រង់ចំណុចខ្ទមស្រែប្រជាពលរដ្ឋ ក្រោយភូមិកាឡាន់ ឃុំវ៉ើនសៃ ខេត្តរតនគិរី។

សមត្ថកិច្ចបានឲ្យដឹងថា យុវជនទាំង៤នាក់ខាងលើនេះ បានបង្កការរំខានដល់អ្នកជិតខាងខណ:ដែលពួកគេផឹកស្រាស្រវឹង ហើយយកធុងបាស់ទៅចាក់ស្រែកឡូឡា ធ្វើឲ្យប៉ះពាល់ដល់អ្នកភូមិ និងធ្វើឲ្យបាត់បង់សណ្តាប់ឆ្នាប់ទៀតផង។

បច្ចុប្បន្ន សមត្ថកិច្ចបាននាំយកយុវជនទាំង៤នាក់មកប៉ុស្តិ៍ឃុំវ៉ើនសៃ ដើម្បីធ្វើការអប់រំដើម្បីកុំឲ្យប្រព្រឹត្តទង្វើបែបនេះទៀត៕

Loading...