ព័ត៌មានជាតិ

បំពាក់ភ្លើងបំភ្លឺ តាមបន្ទប់សិស្សរៀនស្របពេលប្រលងបាក់ឌុប នៅវិទ្យាល័យអូរអំបិល

បន្ទាយមានជ័យៈ ឆ្លើយតបនឹងតម្រូវការរបស់សិស្សានុសិស្ស ក៏ដូចជានាយកវិទ្យាល័យអូរអំបិល ត្រូវការភ្លើងបំភ្លឺ ក្នុងបន្ទប់រៀន នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៦ លោក អ៊ុ សុផល ស្នងការរងនគរបាល ខេត្តបន្ទាយមានជ័យ បាននាំយកខ្សែរ អំពូលភ្លើង ជូនដល់វិទ្យាល័យអូរអំបិល ដើម្បីបំពាក់តាមបន្ទប់រៀន។

លោក អ៊ុ សុផល ស្នងការរងនគរបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ដោយអនុវត្តតាមការណែនាំ របស់លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដែលបានផ្តល់អំពូលភ្លើងជូន សាលាវិទ្យាល័យអូរអំបិល រូបលោក រួមជាមួយនឹង នាយការិយាល័យសណ្ដាប់ធ្នាប់ ចរាចរណ៍ អន្តរាគមន៍ បាននាំយកអំពូលភ្លើងចំនួន៦៤អំពូល ជើងអំពូលចំនួន៦៤ ខ្សែរភ្លើងចំនួន២ដុំ ប្រគល់ជូនលោក ស្តើង សៀវហឺ នាយកសាលាវិទ្យាល័យអូរអំបិល។ អំពូលភ្លើង និងសំភារៈទាំងនេះគឺ ដើម្បីបំពាក់តាមបន្ទប់ថ្នាក់រៀន ឲ្យបានភ្លឺ សម្រាប់ឲ្យសិស្សានុសិស្ស ដែលកំពុងរៀនត្រៀមប្រលងបាក់ឌុប និងដើម្បីបំភ្លឺពេលប្រលងបាក់ឌុប។

លោក ស្តើង សៀវហឺ នាយកសាលាវិទ្យាល័យអូរអំបិល ក៏ដូចជា លោកគ្រូអ្នកគ្រូ បានថ្លែងអំណរគុណ ចំពោះលោក អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ក៏ដូចជា លោក អ៊ុ សុផល ស្នងការរង នគរបាលខេត្ត ដែលបានគិតគូរដល់សិស្សានុសិស្ស ដែលត្រូវប្រលង នាពេលខាងមុខ។

ជាមួយគ្នានោះដែល សិស្សានុសិស្សដែលកំពុងប្រលងឆមាស ក៏ដូចជា សិស្សដែលកំពុងរៀនត្រៀមសម្រាប់ប្រលងបាក់ឌុប ក៏បានថ្លែងអំណរគុណ ចំពោះនគរបាលខេត្តបន្ទាយមានជ័យ មិនថា តែកិច្ចការពារសន្តិសុខជូនប្រជាពលរដ្ឋនោះទេ គឺស្ទើរគ្រប់កិច្ចការងារសង្គម តែងបានជ្រោមជ្រែងជាកិច្ច៕

FullSizeRenderFullSizeRender1FullSizeRender2FullSizeRender22

មតិយោបល់