កំពង់ចាមៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញបញ្ចុះខណ្ឌសីមា ព្រះវិហារ វត្តកែវមុនី (ហៅវត្តអង្គរបាន) នៅឃុំអង្គរបាន ស្រុកកងមាស ខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៦នេះ។
ខណៈនេះ សម្តេចតេជោ ហ៊ុន សែន បានកំពុងធ្វើដំណើរតាមរថយន្តទៅកាន់វត្តកែវមុនីហៅវត្តថ្មីដែលស្ថិតនៅ ភូមិអង្គរបានទី៩ ក្នុងឃុំអង្គរបានស្រុកកងមាសខេត្តកំពង់ចាម ដើម្បីបញ្ចុះខ័ណ្ឌសីមាព្រះវិហារថ្មីដែលមានចម្ងាយផ្លូវ១២០គីឡូម៉ែត្រពី ភ្នំពេញទៅកាន់ទីអារាមសាសនាដែលត្រូវកាត់ឬសសីមានៅប៉ុន្មានម៉ោងខាងមុខនេះ៕
មតិយោបល់