រតនគិរីៈ បុរសម្នាក់ បានស្លាប់ភ្លាមៗនឹងកន្លែងកើតហេតុ និងបុរសម្នាក់ទៀតបានរងរបួសធ្ងន់ ក្រោយពីពួកគេទាំង២នាក់ ជិះម៉ូតូម៉ាកវ៉េវ ពណ៌ក្រហមឌុបគ្នា ក្នុងល្បឿនយ៉ាងលឿន ហើយជ្រុលចង្កូតបុកបង្គោលចរាចរណ៍តាមដងផ្លូវ (បង្គោលប្រាប់ពីតំបន់គ្រោះថ្នាក់)។
ហេតុការណ៍គ្រោះចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៧និង១៥នាទី តាមដងផ្លូវជាតិលេខ៧៨A នៅចំណុចទុលមុខផ្ទះតាភេ ស្ថិតនៅភូមិមួយ ឃុំឡាមិញ ស្រុកបរកែវ ខេត្តរតនគិរី។
ជនរងគ្រោះឈ្មោៈ ក្លោង កាត់ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិទំពួន និងទី២.ឈ្មោះ ទីង រីម ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិទំពួន អ្នកទាំងពីរ រស់នៅភូមិ យ៉ែម ឃុំស៊ើង ស្រុកបរកែវ ខេត្តរតនគិរី។
ក្រោយកើតហេតុសមត្ថកិច្ចចុះទៅដល់ ហើយបានហៅរថយន្តដឹកជនរងគ្រោះទៅកាន់មន្ទីរពេទ្យ រីឯសាកសពសមត្ថកិច្ចបានទំនាក់ទំនងក្រុមគ្រួសារឲ្យមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណីជនជាតិទំពួន៕
មតិយោបល់