ព័ត៌មានជាតិ

ចម្លែកណាស់!.. ចងកលើ​បង្គោលអង់តែនកម្ពស់៤០ម៉ែត្រ ៥ថ្ងៃ នៅតែមិនស្លាប់

សៀមរាបៈ យុវជនម្នាក់ ត្រូវបានសមត្ថកិច្ចជួយសង្គ្រោះឲ្យរួចផុតជីវិត កាលពីវេលាម៉ោង១០និង៥០នាទីព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៦ បន្ទាប់ពីយុវជនរូបនេះ ឡើងលើបង្គោលបង្គោលអង់តែនកម្ពស់ប្រហែល៤០ម៉ែត្រ ហើយ​ធ្វើសកម្មភាពដោះអាវរមូលធ្វើជាខ្សែ ចងកសំយ៉ុងជើងចុះក្រោម។

ក្រោយកើតហេតុយុវជនរងគ្រោះ ត្រូវសមត្ថកិច្ចហៅរថយន្តសង្គ្រោះដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យបង្អែកខេត្តសៀមរាប។

សូមរំលឹកថា យុវជនប៉ុនប៉ងធ្វើអត្តឃាតខាងលើនេះមាន​ឈ្មោះ ​វល្លិ​ វ៉ន​ ហៅ​ រា​ ហ៊ូ​ បានឡើង​លើបង្គោលអង្គតែនចាប់តាំងពីម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី២០ រហូតដល់ថ្ងៃទី២៤ខែឆ្នាំដដែល គឺមានរយៈពេល៤ថ្ងៃ។ បន្ទាប់ពីក្រុមសមត្ថកិច្ច និងគ្រួសារបាននាំគ្នាលួងលោមឲ្យយុវជននេះ ចុះមកក្រោមតែគេមិនព្រមចុះដីសោះ។ លុះដល់នៅវេលាកើតហេតុខាងលើ យុវជនរូបនេះ ចុះមកនៅចំណុចកម្ពស់​​ប្រហែល​៤០ម៉ែត្រនៃបង្គោលអង្គតែន ហើយ​បានធ្វើសកម្មភាពដោះអាវរបស់ខ្លួនរមូលធ្វើជាខ្សែ ចងកសំយ៉ុងជើងចុះក្រោម។ ដោយឃើញសភាពគ្រោះថ្នាក់បែបនេះ ទើបក្រុមសមត្ថកិច្ចបាននាំគ្នាឡើងទៅជួយសង្គ្រោះ​នាំយកចុះមកខាងក្រោមនឹងបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យបង្អែកខេត្តសៀមរាបដោយសុវត្តិភាព។

លោក សូ ប្លាតុង អភិបាលក្រុងសៀមរាបបានឲ្យដឹងថា ករណីនេះបានបញ្ចប់ហើយ ដោយខាងសមត្ថកិច្ចបានជួយសង្គ្រោះ ខណៈពេលយុវជនខាងលើបានចងកប៉ងសម្លាប់ខ្លួននៅបង្គោលអង់តែន។

បច្ចុប្បន្នក្រុមគ្រូពេទ្យកំពុងជួយសង្គ្រោះ ហើយជាលទ្ធផលសុខភាពនៅជាប្រក្រតីនៅឡើយទេ៕

មតិយោបល់