អ​តី​ត​ខ្ទើ​យ​ម្នា​​​ក់​​នេះ​​សូ​ម​ស្រ​លា​ញ់​អូ​ន​បា​ន​អ​ត់​!​​

បឋមកាលខ្ញុំបាទជាមនុស្សប្រុសសាមញ្ញដូចគេ ដូចឯងតែគ្រាន់តែមានចរិកម្ញឹកម្ញក់ដូចមនុស្សស្រី។ ដល់វ័យ ៧ ឆ្នាំ ខ្ញុំនៅចាំទាំងស្រពិចស្រពិលថា ខ្ញុំបានរៀននៅថ្នាក់ទី ១ ហើយតែងតែចូលចិត្តលេងជាមួយនឹងក្មេងគ្នាឯង ដែលជាកុមារី។ ៧ ឆ្នាំក្រោយ ខ្ញុំបាទ ឈ្មោះ វណ្ណ កក្កដា ចូលរៀននៅថ្នាកទី ៨ តែពេលនោះទើបខ្ញុំដឹងថា ខ្ញុំជា ខ្ទើយទៅហើយដោយចូលចិត្តតែងខ្លួន និងប្រើប្រាស់របស់របរ ដែលស្ត្រីចូលចិត្តប្រើ។

ពេលវេលាស្ថិតនៅក្នុងវិទ្យាល័យ កាន់តែរំកិលទៅមុខ ខ្ញុំក៏ដឹងខ្លួនឯងថា ធំធាត់ជាងមុន និងរៀនដល់ថ្នាក់ទី ១១ ហើយ ក៏ជាពេលវេលាកៀក និងប្រឡងបាក់ឌុបដែរ ខណៈនោះហើយដែលខ្ញុំចាប់ផ្តើមមានស្នេហាភេទដូចគ្នា។ បុរសដែលស្គាល់ខ្ញុំគេជាបុរសង្ហារម្នាក់រៀននៅថ្នាក់ផ្សេងពីខ្ញុំ តែបុរសស្ថានភាពគ្រួសាររបស់ យើងទាំងពីរខុសគ្នា ស្រឡះ គ្រួសាររបស់ខ្ញុំគឺមានជាងគេ ចំណែកគេគ្រាន់តែជា កូនកសិករធម្មតា ម្នាក់តែ ប៉ុណ្ណោះ។ទោះបីខ្ញុំម្ងឹកម្ងក់ ចរិកដូចស្រីមែនពិតតែខ្ញុំពិតជាស្រលាញ់ គេណាស់ តែស្នេហាមួយនេះ គឺបានត្រឹមតែ ពាក់កណ្តាលតែប៉ុណ្ណោះ ព្រោះ គេស្រលាញ់ខ្ទើយដូចជាខ្ញុំដើម្បីតែលុយតែប៉ុណ្ណោះ មកដល់ត្រង់នេះខ្ញុំពិតជាស្តាយ៍ក្រោយណាស់ ស្នេហារបស់ខ្ញុំហាក់បីដូចជារឿងក្នុងចម្រៀង របស់តារាចម្រៀង អាន វិសាល “ទឹកភ្នែកខ្ទើយ” ដួចគ្នាបះបិទ។

ទីបំផុត ខ្ញុំក៏បានកែខ្លួនទៅជាមនុស្សប្រុសដូចគេដូចឯង ដោយទាត់និស្ស័យពីអតីតកាលចោលព្រោះតែមនុស្ស ប្រុសម្នាក់។ គេគ្រប់គ្នាដែលបានស្គាល់ ខ្ញុំគេបានសរសើរ ចំពោះខ្ញុំដែលបានកែខ្លួនពីមនុស្សខ្ទើយ ម្ញឹកម្ញក់ដែល មានសាច់ដុំ មកជាប្រុសពេញ លេញដែលមានសាច់ដុំពេលនោះ ហើយដែលខ្ញុំបាន ស្រលាញ់ស្រីម្នាក់ ក៏ចង់ ដឹងថាការស្រលាញ់មនុស្សស្រីអាចដូចទៅនឹងអ្វីដែលខ្ញុំស្រលាញ់ មនុស្សប្រុសដែលក្បត់ភាពខ្ទើយរបស់ ខ្ញុំដែរ ឬទេ? មនុស្សស្រីដែលខ្ញុំស្រលាញ់គេជាមិត្តរួមថ្នាក់របស់ខ្ញុំ ដែលតែងតែដើរជាមួយនឹងខ្ញុំកាលពីខ្ញុំនៅក្នុង ស្ថានភាព ចរិកម្ញឹកម្ញក់ តែពេលនេះខ្ញុំជាជាបុរសពិត ។គ្រាមួយខ្ញុំបានសារភាពចំពោះនាងថា ខ្ញុំស្រលាញ់នាង ពេលនោះហើយដែលធ្វើឲ្យនាងមានភាពភ្ងាក់ផ្អើល ។ចម្លើយដែលនាងតបមកវិញគឺអវិជ្ជមាន ព្រោះថាកន្លងមក នាងតែងតែចាត់ទុកខ្ញុំជាមិត្តរបស់នាងធម្មតាតែប៉ុណ្ណោះ។

តែទោះជាយ៉ាងណាខ្ញុំមិនបោះបង់ចោលគំនិតដែលលង់ស្រលាញ់នាងនោះទេ ព្រោះថាស្ថានភាពកៀកកិត នឹងគ្នា បបង្កើតឲ្យខ្ញុំស្រលាញ់នាង ហើយក៏ចង់ដឹងថា តើខ្ញុំអាចទៅរួចដែរឬទេ សម្រាប់ការប្រលោមឆក់យក ដួងចិត្តរបស់នាងនោះ។

ទីបំផុតចម្លើយនៅតែអវិជ្ជមាន ព្រោះថានាងមិនបានចាប់អារម្មណ៍លើខ្ញុំនោះឡើយ ភាពបរាជ័យបាន កើតឡើង ចំពោះខ្ញុំតែទោះជាយ៉ាងណា ខ្ញុំក៏បានប្រាប់នាងថា អតីតខ្ទើយម្នាក់នេះសូមស្រលាញ់អូនបានអត់? អតីតខ្ទើយម្នាក់នេះ មិនបោះបង់ចូលគំនិតដែលស្រលាញ់អូននោះទេ៕

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *