ស្វាយរៀងៈ ថ្ងៃព្រហស្បតិ៍ ទី៥ ខែឧសភា ឆ្នាំ២០១៦ អំណោយសប្បុរសធម៍ដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តាមរយៈ ចលនាយុវជនកម្ពុជា ក្រុម១៥៧ ត្រូវបាននាំយកមកជូនដល់ដៃ គ្រួសារប្រជាពលរដ្ឋដែលមានជីវភាពទីទ័លក្រចំនួនបីគ្រួសារស្ថិតក្នុងខេត្តស្វាយរៀង។
គ្រួសារទាំងនោះមាន ១.លោកតា សោម ប៉ាន់ អាយុ ៩៨ឆ្នាំ និង លោកយាយ ពៅ សន អាយុ ៦៨ឆ្នាំ រស់នៅក្នុងភូមិស្វាយក្អែ ឃុំតាសួស ស្រុកស្វាយជ្រំ ២.លោកយាយ សៅ សាមន អាយុ ៧៤ឆ្នាំ រស់នៅក្នុងភូមិអង្គកប្បាស ឃុំគោកព្រីង ស្រុកស្វាយជ្រំ ៣.លោកយាយ សាវ៉ាន់ អាយុ ៧៤ឆ្នាំ រស់នៅក្នុងភូមិសាលារៀន ឃុំបាសាក់ ស្រុកស្វាយជ្រំ ទាំងបីគ្រួសារស្ថិតនៅក្នុងស្រុកស្វាយជ្រំ ខេត្តស្វាយរៀងដូចគ្នា។
អំណោយសំរាប់គ្រួសារនីមួយៗ រួមមាន អង្ករ ១០០គីឡូក្រាម មីយើង ៥កេះ ទឹកស៊ីអ៊ីវ ៣យួរ ទឹកដោះគោវីតាមីន ៣កេស ត្រីខ ១០០កំប៉ុង ស្ករស ៥គីឡូក្រាម តែ ៥កញ្ចប់ សម្ភារៈផ្ទះបាយ ១កំប្លេរ ពូក ម៉ុង ភួយ ខ្នើយ កន្ទេល ក្រម៉ា ប្រេងកូឡា ១ឡូ ប្រេងខ្យល់ ១ឡូ វិទ្យុ ១គ្រឿង ថវិកាផ្ទាល់របស់សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ៥០ម៉ឺនរៀល ថវិការបស់លោក ម៉ឹង ពន្លក ប្រធានចលនាយុវជនកម្ពុជា ក្រុម១៥៧ និង លោកស្រី ២០ម៉ឺនរៀល ថវិកាលោក ហង្ស វិចិត្រ ប្រធានក្រុមការងារចុះជួយយុវជនស្រុក ស្វាយជ្រំ ១០ម៉ឺនរៀល៕
មតិយោបល់