ព័ត៌មានជាតិ

បើករថយន្ដកាមរី កែច្នៃទ្រុង ដឹកទំនិញ ចុះពីលើភ្នំ ដាច់កង់ក្រឡាប់ ស្លាប់ម្នាក់ នៅស្រុកអន្លង់វែង

ឧត្តរមានជ័យ: ហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង ដោយរថយន្តកាមរី ច្នៃទ្រុង ដឹកទំនិញចុះពីលើភ្នំ ស្រាប់តែដាច់កង់ក្រោយក្រឡាប់ បណ្តាលឲ្យស្លាប់ម្នាក់។

ករណីនេះ កាលពីវេលាម៉ោង៨និង២០នាទីយប់ ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ៦៧ ចំណុច ក្រោមរូបចម្លាក់ ផ្លូវលើឡើងភ្នំ ស្ថិតនៅភូមិជាំ ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

នគរបាលចរាចរណ៍ ស្រុកអន្លង់វែង បានឲ្យដឹកថា អ្នកបើកបររថយន្ត ឈ្មោះ ឈិន រិទ្ធី ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិទួលទ្រាស ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បើករថយន្តកាមរី ច្នៃទ្រុង ពាក់ស្លាកលេខ ឧត្តរមានជ័យ 2A-0726 ស្រាប់តែដាច់កង់ក្រឡាប់ បណ្តាលឲ្យមនុស្សម្នាក់ ស្លាប់ នៅកន្លែងកើតហេតុ។

នគរបាលចរាចរណ៍ បានបន្ដទៀតថា ជនរងគ្រោះស្លាប់ ជាអ្នករួមដំណើរ មានឈ្មោះ ហេង ចិត្រ ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិ ឃុំដួនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ ក្រោយពីកើតហេតុ កម្លាំងនគរបាល បានចុះទៅកាន់កន្លែងកើតហេតុ ឃាត់ខ្លួន អ្នកបើកបរ យកមកសាកសួរ នៅអធិការដ្ឋាននគរបាលស្រុក និងចាត់ការទៅតាមនីតិវិធីច្បាប់៕

Danger_Dead_050516 (1) Danger_Dead_050516 (2) Danger_Dead_050516 (3) Danger_Dead_050516 (4) Danger_Dead_050516 (5) Danger_Dead_050516 (6)

មតិយោបល់