ភ្នំពេញ: បុរសម្នាក់លក់កាហ្វេជំពាក់លុយគេចំនួន៦ម៉ឺនដុល្លារត្រូវបានប្រទះឃើញស្រែកចោរៗផ្អើលក្រុមក្មេងស្ទាវជាង១០នាក់ ដេញឃាត់ខ្លួនហើយវ៉ៃ៣ទៅ៤ដៃ ហេតុការណ៍នេះកើតឡើងនៅចំណុចផ្លូវ២៥៧កែង ផ្លូវ១៦០ សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញកាលពីម៉ោង១ថ្ងៃត្រង់ ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៦។
យោងតាមសាក្សីបានប្រាប់ថា ជនជំពាក់លុយគេមានឈ្មោះ ឃី សុភាព ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់កាហ្វេតាមរទេះ ស្នាក់នៅផ្ទះ៧ ផ្លូវលំ សង្កាត់ក្រាំងធ្នុង ខណ្ឌសែនសុខ រាជធានីភ្នំពេញ បានរកស៊ី និងលេងតុងទីនព្រមទាំងខ្ចីលុយសរុបចំនួន៦ម៉ឺនដុល្លារអាមេរិកប្រហែល១ឆ្នាំជាងមកហើយពីឈ្មោះ តាំង គីមពៀរ ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅផ្ទះ១១អា ផ្លូវ១១៨ សង្កាត់ដេប៉ូ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ បានដាក់ពាក្យប្តឹងនៅក្រសួងមហាផ្ទៃរួចមកទើបប្រទះឃើញកូនបំណុលក៏ស្រែកចោរៗដេញតាមតាំងពីផ្លូវស្តុបទេពផនមកតាមផ្លូវ១៥៦រហូតទៅដល់ចំណុចកើតហេតខាងលើទើបចាប់បាននិងមានក្រុមក្មេងៗជាកូនក្មួយជិត១០នាក់បានព្រួតវាយ៤ទៅ៥ដៃផងដែរបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចយកមកប៉ុស្ត៏នរគបាលទឹកល្អក់២សាកសួរនិងប្រគល់ជូនម្ចាស់បំណុលបញ្ជូនទៅដោះស្រាយនៅក្រសួងមហាផ្ទៃបន្ត។
បច្ចុប្បន្នម្ចាស់បំណុលនិងកូនក្មួយនាំកូនបំណុល និងរទេះលក់កាហ្វេទៅក្រសួងមហាផ្ទៃដោះស្រាយតាមនីតិវិធីច្បាប់៕
មតិយោបល់