ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

មនុស្សចំនួន ១៣នាក់ស្លាប់ និង ៥០នាក់ទៀតរងរបួស ខណៈពេលដែលរថយន្តក្រុងបើក ធ្លាក់ពីលើស្ពាន នៅប្រទេសឥណ្ឌា

ឥណ្ឌាៈ មនុស្សចំនួន ១៣ នាក់បានស្លាប់ និង ៥០នាក់ទៀតរងរបួស ខណៈពេលដែល រថយន្តក្រុងមួយ បានបើកធ្លាក់ពីលើស្ពាននៅរដ្ឋ Chhattisgarh ភាគកណ្តាលប្រទេសឥណ្ឌា។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួរ ចេញផ្សាយនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៦។

បើតាមមន្ត្រីប៉ូលិសជាន់ខ្ពស់ម្នាក់ បានបញ្ជាក់ឲ្យដឹងថា នៅថ្ងៃព្រហស្បតិ៍នេះ យ៉ាងហោចណាស់មនុស្សចំនួន ១៣ នាក់បានស្លាប់ និងជាង ៥០ នាក់ផ្សេងទៀត រងរបួសនៅផ្លូវ mishap ក្នុងរដ្ឋ Chhattisgarh ភាគកណ្តាលប្រទេសឥណ្ឌា។

ហេតុការណ៍នេះបានកើតឡើង នៅពេលរថយន្តក្រុង ដឹកអ្នកដំណើរមួយ បានបើកធ្លាក់ចុះពីលើស្ពាន និងក្រឡាប់នៅជិតស្រុក Balrampur ក្នុងរដ្ឋChhattisgarh។

គួរបញ្ជាក់ផងដែរ មកទល់ពេលនេះ អ្នករងរបួស ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ នៅក្នុងស្រុកមួយ ហើយក្នុងចំណោមគេទាំងអស់ មានចំនួន ១៦នាក់ កំពុងស្ថិតនៅក្នុងស្ថាភាពធ្ងន់ធ្ងរ នេះបើតាមការឲ្យដឹងពីអាជ្ញាធរ៕

chattisgarh-1462412855

មតិយោបល់