ព័ត៌មានបច្ចេកវិទ្យា

iPhone ស៊េរីក្រោយ អាចនឹងមានជម្រើសអេក្រង់ ៥ អីុញ កាមេរ៉ាភ្លោះបញ្ឈរ

បន្ថែមពីលើ iPhone 8 ដែលនឹងបំពាក់អេក្រង់ប្រភេទ OLED ព្រមជាមួយរចនាបថថ្មីទាំងស្រុង ក្រុមហ៊ុន Apple ត្រូវបានគេរំពឹងទុកមុនថា នឹងកែលម្អរចនាបថទូរស័ព្ទ iPhone 7 និង iPhone 7 Plus ដែលមានស្រាប់របស់ខ្លួននៅឆ្នាំក្រោយ។

យោងតាមគេហទំព័រដ៏គួរឱ្យជឿទុកចិត្តមួយរបស់ជប៉ុន Mac Otakara ក្រុមហ៊ុន Apple នឹងបញ្ចេញ iPhone 7s អេក្រង់ ៥ អីុញ នៅឆ្នាំក្រោយ សម្រាប់ជាជម្រើសអេក្រង់ខ្នាតកណ្តាល រវាង iPhone ស៊េរី 7s អេក្រង់ ៤,៧ អីុញ និង ៥,៥ អីុញ។ ចំពោះ iPhone 7s អេក្រង់ ៥ អ៊ីញនោះទៀតសោត នឹងបំពាក់កាមេរ៉ាភ្លោះដូច iPhone 7 Plus អីចឹងដែរ ប៉ុន្តែវាមានរាងបញ្ឈរ ខុសពី 7 Plus ដែលមានរាងផ្តេក។

ដោយផ្អែកលើទិន្នន័យទទួលបានមកពីក្រុមហ៊ុនផ្គត់ផ្គង់របស់តៃវ៉ាន់ Mac Otakara បានលើកឡើងថា ការកំណត់លក្ខណៈសម្បត្តិរបស់ iPhone 7s អេក្រង់ ៥ អីុញ គួរតែត្រូវបានបញ្ចប់ក្នុងអំឡុងត្រីមាសទី២ នៃឆ្នាំសារពើពន្ធ ២០១៧ របស់ក្រុមហ៊ុន Apple។ ខាងក្រោមនេះ គឺជាខ្នាត និងប្រភេទអេក្រង់ទូរស័ព្ទ iPhone ស៊េរីបន្ទាប់របស់ក្រុមហ៊ុន Apple ដែលបានបែកធ្លាយកន្លងមក៖
• iPhone 7s អេក្រង់ប្រភេទ LCD ទំហំ ៤.៧ អ៊ីង
• iPhone 7s អេក្រង់ប្រភេទ LCD ទំហំ ៥.០ អ៊ីង
• iPhone 7s Plus អេក្រង់ប្រភេទ LCD ទំហំ ៥.៥ អ៊ីញ
• iPhone បំពាក់អេក្រង់ OLED ដែលមានផ្ទៃរស់ទំហំ ៥.១ អ៊ីញ និង ៥.២ អ៊ីញ។
តើប្រិយមិត្តយល់ឃើញបែបណាដែរ?

ប្រភពព័ត៌មាន៖ macotakara

មតិយោបល់