ព័ត៌មានជាតិ

លោកតា​វ័យ ១០១​ឆ្នាំ ត្រូវ​បាន​ជួយ​សង្គ្រោះ បន្ទាប់​ពី​អត់​ទឹក និង​អាហារ ១​សប្ដាហ៍​

​នេ​ប៉ាល់​៖ លោកតា Funchu Tamang វ័យ ១០១​ឆ្នាំ ត្រូវ​បាន​ជួយ​សង្គ្រោះ​ចេញពី​គំនរ​បាក់បែក បន្ទាប់​ពី​ជាប់​នៅក្នុង​គំនរ​នោះ​អស់​រយៈពេល ១​សប្ដាហ៍ ដោយ​គាត់​នៅ​មាន​ជីវិត និង​មាន​របួស​តិច​តូច​ប៉ុណ្ណោះ នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់ BBC ចេញផ្សាយ​នៅ​ថ្ងៃ​ចន្ទ​ទី​០៤ ខែ​ឧសភា ឆ្នាំ ២០១៥​។​
​លោកតា Funchu Tamang ត្រូវបាន​ក្រុម​ជួយសង្គ្រោះ​ប្រទះឃើញ​នៅ​ចម្ងាយ​ប្រមាណ​ជា ជិត ១០០​គីឡូម៉ែត្រ​ពី​រដ្ឋធានី Kathmandu និង​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​នៅក្នុង​ស្រុក Nuwakot តាមរយៈ​ឧទ្ធម្ភាគចក្រ​។ គាត់​ត្រូវបាន​មហាជន​នេ​ប៉ាល់​ចាត់ទុកថា ជា​មនុស្ស​ដែល​មានសំណាង​បំផុត ព្រោះ​ជាប់​នៅ​ក្រោម​គំនរ​បាក់បែក​អស់​រយៈពេល​១​សប្ដាហ៍​ហើយ នៅតែ​មិន​ស្លាប់ ជាពិសេស​គឺ​មិន​មាន​របួស​ធ្ងន់ធ្ងរ ជាពិសេស​នៅពេល​នេះ គឺ​គាត់​មាន​សុខភាព​ល្អ​ធម្មតា​។​
​គួរ​បញ្ជាក់​ផង​ដែរ​ថា នៅពេល​នេះ​ចំនួន​អ្នក​ស្លាប់​បាន​កើនឡើង​ដល់​ជាង ៧២០០​នាក់ ហើយ​បើ​តាម​ការប៉ាន់ប្រមាណរ​បស់​រដ្ឋាភិបាល​នេ​ប៉ាល់ អាច​កើនឡើង​រហូត​ដល់​ជាង ១​ម៉ឺន​នាក់​៕​
GTY_funchu_tamang_jt_150503_16x9_992

មតិយោបល់