ព័ត៌មានជាតិ

លំនៅដ្ឋាន ពលរដ្ឋ ១៨ខ្នង ក្នុងឃុំទៀនកាំ ត្រូវខ្យល់កន្ត្រាក់ បោកបក់ប៉ើងដំបូល និងដួលរលំ

បន្ទាយមានជ័យ: ខ្យល់កន្ត្រាក់ បានបោកបក់យ៉ាងខ្លាំង បណ្តាលឱ្យលំនៅដ្ឋានប្រជាពលរដ្ឋ ចំនួន ១៨ខ្នង ដែលរស់នៅក្នុងឃុំទៀនកាំ ស្រុកព្រះនេត្រព្រះ បានដួលរលំ និងប៉ើងដំបូល នៅម៉ោងប្រមាណជា ០៤ និង១៥នាទី ល្ងាចថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៦ នេះ។

លោក អាត់ ខែម ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ បានឱ្យ Post News ដឹងថា លោកបញ្ជាឱ្យកម្លាំងមានសមត្ថកិច្ច នៅក្នុងឃុំនេះ ចូលរួមជាបន្ទាន់ ដើម្បីជួយរកទីសុវត្ថិភាព សម្រាប់បងប្អូនប្រជាពលរដ្ឋ ទាំងនោះ ពិសេសកូនក្មេង និងជនចាស់ជរា ខណៈផ្ទះសម្បែង បានដួលរលំ និងប៉ើងដំបូល ខ្ចាត់ខ្ចាយអស់។ ជាមួយនោះ លោកស្នងការរូបនេះ ក៏បានបញ្ជាក់ថា មន្ត្រីនគរបាលប៉ុស្តិ៍ និងស្រុក ត្រូវចូលរួមជាកម្លាំង ក្នុងការជួសជុល លំនៅដ្ឋានទាំងនោះ ឡើងវិញ ហើយបើមានការខ្វះខាត ដូចជា សង្ក័សី សម្រាប់ប្រក់ដំបូល លោកជាអ្នកឧបត្ថម្ភ បន្ថែម៕

photo_2016-05-06_02-30-25 photo_2016-05-06_02-30-30 photo_2016-05-06_02-30-34 photo_2016-05-06_02-30-38 photo_2016-05-06_02-30-42 photo_2016-05-06_02-30-45 photo_2016-05-06_02-30-50 photo_2016-05-06_02-30-56 photo_2016-05-06_02-30-59 photo_2016-05-06_02-31-03 photo_2016-05-06_02-31-07

មតិយោបល់