ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

គួរឲ្យអាម៉ាស់!! ថ្ងៃស្បថចូលកាន់តំណែងក្នុងសភាអាមេរិក កើតរឿងជម្រោងចម្រាសខាងគណបក្សលោក ត្រាំ

អាមេរិក: សមាជិកគណបក្សសាធារណរដ្ឋនិយមរបស់អាមេរិក បានមានភាពជម្រោងចម្រាស និងត្រូវបានស្តីបន្ទោសយ៉ាងខ្លាំង ដោយលោក ដូណាល់ ត្រាំ អំពីការកែប្រែគោលនយោបាយ នៅពេលពួកគេស្បថ
ចូលកាន់តំណែងក្នុងសភាកាលពីថ្ងៃអង្គារ ។ នេះយោងតាមសារព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃទី០៤ ខែកមរា ឆ្នាំ២០១៧។

លោក ត្រាំ នឹងត្រូវចូលកាន់តំណែងជាប្រធានាធិបតីអាមេរិក នាថ្ងៃទី ២០ ខែមករាខាងមុខ ដើម្បីគ្រប់គ្រងសភា និងសេតវិមាន ដែលគណបក្សសាធារណរដ្ឋមួយនេះ បានបាត់បង់ឱកាសគ្រប់គ្រងនៅសេតវិមានខ្លួន តាំងពីឆ្នាំ ២០០៧មក។

លោក ត្រាំ និងដាក់ចេញជារបៀបវារ:នូវមហិច្ឆតាដ៏ធំមួយ រួមមានទាំងការកាត់បន្ថយពន្ធដារ កែប្រែបទប្បញ្ញត្តិមួយចំនួន និងស្តារឡើងវិញនូវផ្នែកសុខាភិបាលរបស់លោកប្រធានាធិបតីបារ៉ាក់អូបាម៉ា។

សមាជិកសភាគណបក្សសាធារណរដ្ឋ លោក Ryan បាននិយាយថា «ប្រជាជនទូទាំងប្រទេសបោះឆ្នោតឲ្យយើង គ្រប់គ្រងរដ្ឋាភិបាល មិនមែនពួកគេចិត្តល្អទេ ប៉ុន្តែពួកគេចង់បានលទ្ធផលពីការរដ្ឋាភិបាលថ្មីមួយនេះ តើយើងអាចរស់នៅគិតតែខ្លួនឯង ទុកឲ្យប្រជាពលរដ្ឋរងទុក្ខឬ?» ៕

មតិយោបល់