ព័ត៌មានសុខភាព

មិននឹកស្មានថា ល្បែងមួយនេះមានប្រយោជន៍​ច្រើនអញ្ចឹងសោះ

ទាំងអស់គ្នាប្រហែលជាធ្លាប់លេងល្បែងលោតអន្ទាក់រួចមកហើយ កាលពីនៅក្មេងៗ។ ប៉ុន្តែអ្នកច្បាស់ជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីបានដឹងនូវអត្ថប្រយោជន៍ទាំង៧យ៉ាងនៃការលោតអន្ទាក់នេះ។

ទី១. ការលោតអន្ទាក់ អាចជួយឲ្យសម្ពាធឈាម និងចង្វាក់បេះដូង ដំណើរការបានយ៉ាងល្អបំផុត។
ទី២. សាច់ដុំផ្នែកខាងក្នុងរបស់អ្នក នឹងមានភាពរឹងមាំល្អ ប្រសិនបើអ្នករក្សាបាននូវទម្លាបប់ធ្វើលំហាត់ប្រាណបែបនេះជាប្រចាំ។
ទី៣. ការលោតអន្ទាក់ ១០នាទី អាចមានគុណសម្បត្តិស្មើនឹងការរត់ ៤៥នាទី។
ទី៤. ការលោកតអន្ទាក់ គឺជាវិធីដ៏ល្អដើម្បីដុតបំផ្លាញជាតិខ្លាញ់ ទាំងដើមដៃ និងស្មារបស់អ្នក។
ទី៥. អ្នកមិនចាំបាច់ត្រូវការអ្វីច្រើននោះទេ ក្រៅពីខ្សែមួយសម្រាប់លោត ហើយបើមានតន្ត្រីកំដរអារម្មណ៍ និងវីដេអូហាត់កីឡាមើលទៀតនោះ គឺកាន់តែប្រសើរ។
ទី៦. ការលោតអន្ទាក់ អាចធ្វើឲ្យសាច់ដុំនៃរាងកាយរបស់អ្នកទាំងមូល ធ្វើសកម្មភាព និងលាតសន្ធឹងបានយ៉ាងអស្ចារ្យផងដែរ។
ទី៧. តើអ្នកដឹងទេថា ការលោតអន្ទាត់មួយម៉ោងអាចដុតកាឡូរីស្ទើរតែ ១៤០០ កាឡូរី?
ទាំងអស់នេះហើយ គឺជាអត្ថប្រយោជន៍ដែលមានមកពីការលោតអន្ទាត់ ដូច្នេះអ្នកគួរតែអនុវត្តរាល់ថ្ងៃ៕

មតិយោបល់