កណ្តាលៈ ទីតាំងរោងសិប្បកម្មឡស្លប្រេងឆៅមួយកន្លែង ត្រូវអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង២រសៀលថ្ងៃទី៤ ខែមករា ឆ្នាំ២០១៧ នៅត្រង់ចំណុចភូមិពពាលខែ២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
ម្ចាស់ទីតាំងឈ្មោះ ច្រិក វ៉ាន់ថន ភេទប្រុស អាយុ៥៦ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល បានប្រាប់ថា នៅមុនពេលកើតហេតុ ខណៈពេលបូមប្រេងបានដោតភ្លើងចូលទៅនឹងព្រឺ ស្រាប់តែឆ្លងចរន្តអគ្គិសនី បណ្តាលឆាបឆេះតែម្តងទៅ។
ក្រោយពីកើតហេតុ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍ដីឥដ្ឋ និងប្រជាពលរដ្ឋបានចុះទៅជួយអន្តរាគមន៍ នឹងមិនបណ្តាលឲ្យរងរបួសដល់មនុស្សឡើយ ហើយការខូចខាតសម្ភារៈ និងអស់ប្រេងប៉ុន្មានលីត្រ គេមិនទាន់ដឹងនៅឡើយទេ ខណៈសមត្ថកិច្ចកំពុងធ្វើកំណត់ហេតុ៕
មតិយោបល់