រតនគិរីៈ បុរសម្នាក់ផឹកស្រាស្រវឹង ជិះម៉ូតូចូលក្រោមរថយន្ត កិនធ្លាយពោះវៀនស្លាប់យ៉ាងអាណោអាធ័ម ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៥និង២០នាទីថ្ងៃទី៤ ខែមករា ឆ្នាំ២០១៧ លើដងផ្លូវជាតិលេខ78A ទល់មុខចម្ការលោក ភូ យោង ស្ថិតក្នុងភូមិមួយ ឃុំឡាមិញ្ញ ស្រុកបកែវ ខេត្តរតនគិរី។
អ្នកឃើញហេតុការណ៍បានឲ្យដឹងថា នៅមុនពេលកើតហេតុ បុរសឈ្មោះ រចំ ចប់ អាយុ៣២ឆ្នាំ ជនជាតិទំពួន រស់នៅភូមិគ្លិះ ឃុំស៊ើង ស្រុកបកែវ ខេត្តរតនគិរី បានជិះម៉ូតូម៉ាកសង់កូរ៉េ ពណ៌ក្រហម ក្នុងស្ថានភាពស្រវឹងស្រា មកដល់ចំណុចកើតហេតុ បានជិះចូលក្រោមរថយន្តមួយគ្រឿងមិនចាំម៉ាក ក៏ត្រូវរថយន្តនោះកិនធ្លាយពោះវៀនស្លាប់រំពេចតែម្ដង។ ភ្លាមៗនោះ អ្នកបើកបររថយន្តបានបន្ថែមល្បឿនបើករត់គេចខ្លួនបាត់ស្រមោល។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះទៅធ្វើការវាស់វែង រួចប្រគល់សាកសពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕




មតិយោបល់