ភ្នំពេញៈ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងកម្លាំងខណ្ឌដូនពេញ សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាលចុះបង្ក្រាបទីតាំងជួញដូរ និប្រើប្រាស់គ្រឿងញៀនមួយបម្បុកធំ ឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន១៧នាក់ ក្នុងនោះស្រ្តីម្នាក់ ដកហូតម៉ូតូចំនួន៤គ្រឿង កញ្ឆា២កញ្ចប់ គ្រឿងញៀនក្រាមសថ្លា២កញ្ចប់តូចធំ និងសម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។
ប្រតិបត្តិការការចុះបង្ក្រាបទីតាំងគ្រឿងញៀងខាងលើនេះបានធ្វើឡើងនៅម៉ោង១១និង១០នាទីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៦នេះ នៅចំណុចខាងក្រោយស្ថានទូតបារាំង ផ្ទះលេខ៦៥ ភូមិ២០ ក្រុម២៤៨ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
លោក ប៉ាន់ សុភាព នាយការិយល័យប្រឆាំងបទល្មើសគ្រឿងញៀននៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងលោក អ៊ុយ សុវណ្ណា នាយមន្ទីរយុត្តិធម៌នៃកងរាជអាវុធហត្ថខេត្តកណ្តាល និងកម្លាំងកងរាជអាវុធហត្ថខណ្ឌដូនពេញ បានប្រាប់ថា ដោយមានករណីបង្ក្រាបអ្នកចែកចាយបន្តចំនួន៣នាក់ នៅចំណុចភូមិព្រៃចាស់ ឃុំវិហារសួរ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល កាលម៉ោង១១និង២០នាទីយប់ថ្ងៃទី២២ ខែម៨ថុនា ឆ្នាំ២០១៦ ហើយជនសង្ស័យបានសារភាពនិងចង្អុលបង្ហាញទីតាំងខាងលើ ទើបកម្លាំងរបស់លោកចុះមកឆែកឆេរ និងបង្ក្រាបតែម្តង។
បច្ចុប្បន្នជនសង្ស័យទាំង១៧នាក់ រួមទាំងវត្ថុតាងត្រូវបានបញ្ជូនទៅទីបញ្ជាការដ្ឋានកងរាងអាវុធហត្ថខេត្តកណ្តាល ដើម្បីចាត់ការតាមនៅតិវិធី៕
https://youtu.be/_blmVa3L3rs
https://youtu.be/X5A9a082hvU
https://youtu.be/6i79YbS6xFc
មតិយោបល់