ភ្នំពេញៈ លោក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យបានប្រាប់ Post News នៅមុននេះបន្តិចថា បុរសម្នាក់បានបាត់បង់ជីវិត បន្ទាប់ពីចោរចូលប្លន់ផ្ទះលក់សៀវភៅមួយកន្លែង ស្ថិតនៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីម៉ោងប្រមាណជាង១រសៀលថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ។
លោក យឹម សារ៉ាន់ បានបញ្ជាក់ថា ជនល្មើសបានសម្រុកចូលទៅប្លន់ផ្ទះលក់សៀវភៅមួយកន្លែងនៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ពេលនោះជនល្មើសបានចេញមកវិញ ហើយក៏មានបុរសម្នាក់ដេញតាម ក៏ត្រូវជនល្មើសបាញ់សម្លាប់តែម្ដង។ ជនរងគ្រោះឈ្មោះ យេង នុង អាយុ២៣ឆ្នាំ មុខរបរ យោធា ស្រុកកំពើត ស្រុកបារ៉ាយ ខេត្តកំពង់ធំ។
ខណៈនេះ កម្លាំងសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ សហការជាមួយកម្លាំងព្រហ្មទណ្ឌក្រុងកំពុងឡោមព័ទ្ធកន្លែងកើតហេតុ៕
ព័ត៌មានលម្អិត Post news នឹងផ្សាយពេលក្រោយ៖
មតិយោបល់