ព័ត៌មានជាតិ

ខ្យល់កន្ត្រាក់រលំផ្ទះ បំបែកបំបាក់គូសេ្នហ៍មួយគូ បន្ទាប់ភ្ជាប់ពាក្យហើយ

ពោធិ៍សាត់: ធម្មជាតិពិតជាគ្មាន ត្រាប្រណី និងអាណិតអាសូរដល់សត្វលោកសោះ។ តួយ៉ាង គូដណ្តឹងមួយគូ ត្រូវគ្រោះធម្មជាតិ ដោយខ្យល់កន្ត្រាក់បោកបក់យ៉ាងខ្លាំង វាយប្រហារមកលើលំនៅដ្ឋានរបស់គូស្នេហ៍មួយគូ ដែលបានភ្ជាប់ពាក្យ ហើយជិតរៀបការទៅហើយនោះ បណ្តាលឱ្យរលំសង្កត់លើ តួឯកស្រីស្លាប់បាត់បង់ជីវិត និងតួឯកប្រុសបានរងរបួសធ្ងន់ ខណៈអ្នកទាំង២ កំពុងនៅក្នុងផ្ទះជាមួយគ្នា។

ហេតុការណ៍នេះបានកើតឡើង នៅចំណុចភូមិផ្ទះចេក ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ នាថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៦ វេលាម៉ោង១៩និង៣០នាទីយប់។ ប្រភពព័ត៌មានបានឱ្យដឹងថា គូដណ្តឹងដែលរងគ្រោះដោយខ្យល់កន្ត្រាក់រលំផ្ទះស្លាប់នេះ ជនរងគ្រោះត្រូវ បានគេស្គាល់ឈ្មោះ ក្រិច ចាន់ដែត ភេទស្រី អាយុ១៩ឆ្នាំ (ស្លាប់ នៅហ្នឹងកន្លែង) និងឈ្មោះ សែន អៃ ភេទប្រុស អាយុ២៥ឆ្នាំ (របួសធ្ងន់) ទាំង២នាក់ ជាគូដណ្តឹងនឹងគ្នា មានលំនៅភូមិ ឃុំកើតហេតុ ខាងលើ។

ប្រភពបានបន្តថាគូដណ្តឹងនេះ បាននៅជាមួយគ្នាខណៈមានខ្យល់កន្ត្រាក់ខ្លាំង។ ក្រៅពី នោះបណ្តាលឲ្យងាប់សត្វជ្រូក២ក្បាល និងខូចខាត ផ្ទះទំហំ ៧.៥០ម៉ែត្រគុណ៨.២០ ម៉ែត្រផងដែរ។ សពនារីរងគ្រោះត្រូវសាច់ញាតិ ធ្វើបុណ្យតាមប្រពៃណី ខណៈកំលោះជាគូដណ្តឹង កំពុងព្យាបាលនៅមន្ទីពេទ្យ៕

photo_2016-05-06_11-46-51 photo_2016-05-06_11-46-50 photo_2016-05-06_11-46-49

មតិយោបល់