ព័ត៌មានជាតិ

ឃាត់ខ្លួនប្តីប្រពន្ធ២នាក់ ជាមុខសញ្ញាជួញដូរ និងរក្សាទុក ដោយខុសច្បាប់នូវសារ ធាតុញៀន

ក្រចេះ: ជនសង្ស័យ០២នាក់ ប្ដីប្រពន្ធ ជាមុខសញ្ញាជួញដូរ និងរក្សាទុក ដោយខុសច្បាប់នូវសារ ធាតុញៀន ត្រូវបានកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាល ស្រុកពញាក្រែក សហការជាមួយកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកស្នូល ខេត្តក្រចេះ ឃាត់ខ្លួន កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចភូមិជើងឃ្លេ ឃុំ២ធ្នូ ស្រុកស្នូល ខេត្តក្រចេះ ។

ជនសង្ស័យ០២នាក់៖ ១.ឈ្មោះ ញ៉ែម ស្រេង ភេទប្រុស អាយុ៣០ឆ្នាំ ជាតិខ្មែរប្ដី, ២.ឈ្មោះ សឹម គឹមសេង អាយុ៣១ឆ្នាំ ជាតិខ្មែរប្រពន្ធ រស់នៅភូមិ-ឃុំកើតហេតុ ។

វត្ថុតាងដកហូតបានរួមមាន៖ ម្សៅក្រាមពណ៌ស សង្ស័យថាជាថ្នាំញៀនចំនួន០៣កញ្ចប់ ជញ្ជីងអេឡិចត្រូនិក០១គ្រឿង និងឧបករណ៍មួយចំនួនទៀត។

បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាងត្រូវបានបញ្ជូនទៅអធិការដ្ឋាន ស្រុកពញាក្រែក ដើម្បីកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធី ៕

មតិយោបល់