ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យ ២នាក់ ពាក់ព័ន្ធនឹងករណីជួញដូរថ្នាំញៀន

ភ្នំពេញ: នៅម៉ោង៣ និង១០នាទីរសៀល ថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៧ កម្លាំងកងរាជអាវុធហត្ថទួលគោក ល្បាត និងឃាត់ខ្លួនជនសង្ស័យ០២នាក់ ពាក់ព័ន្ធនឹងករណីជួញដូរគ្រឿង
ញៀន នៅចំណុចមុខក្រសួងសុខាភិបាល ផ្លូវ២៨៩ សង្កាត់បឹងកក់២ ខណ្ឌទួលគោក។

ជនសង្ស័យទី១ ឈ្មោះ ហេង ទីន ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងបាញ់ថ្នាំឈើ ស្នាក់នៅផ្ទះជួលផ្លូវម៉ៃដា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ស្រុកកំណើតនៅភូមិត្រពាំងខ្ចៅ ឃុំត្រពាំងខ្ចៅ ស្រុកគិរីវង្ស ខេត្តតាកែវ និងទី២ ឈ្មោះ អ៊ុយ ប៊ុនលាភ ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅផ្ទះជួល ក្បែរវត្តអង្គតាមិញ ខណ្ឌពោធិសែនជ័យ ស្រុកកំណើតភូមិត្រពាំងជើងស្រុក
សង្កាត់ក្រាំងធ្នុង ខណ្ឌដង្កោ រាជធា នីភ្នំពេញ។

ក្រោយឃាត់ខ្លួន សមត្ថកិច្ចបានដកហូតវត្ថុតាងដូចជា ក្រាមសថ្លា០២កញ្ចប់តូច លុយខ្មែរ ៣០០០០៛ ម៉ូតូ០១គ្រឿង ម៉ាកវ៉េវ ពណ៍ខ្មៅពាក់ស្លាកលេខភ្នំពេញ 1A-9080 (ស្លាកលេខក្លែងក្លាយ)។

បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបានបញ្ជូនទៅការិយាល័យគ្រឿងញៀនកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចាត់ការទៅតាមនិតិវិធីផ្លូវច្បាប៕

មតិយោបល់