កំពតៈ កម្លាំងអន្តរាគមន៍ពិសេស សហការជាមួយ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល និងកម្លាំងការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការសម្របសម្រួល ដោយលោក មុត ដារ៉ា ព្រះរាជអាជ្ញារងនៃសាលាដំបូងខេត្តកំពត បានចុះបង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន មួយកន្លែង ឃាត់ខ្លួនបានជនសង្ស័យចំនួន៤នាក់ រួមនិងគ្រឿងញៀនមួយចំនួនធំ។
ការបង្ក្រាបនេះដែរ បានធ្វើឡើងកាលពីរសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០១៧ នៅចំណុចភូមិកំពង់បាយខាងជើង សង្កាត់កំពង់បាយ ក្រុងកំពត។
សត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង៤នាក់ ដែលចាប់ខ្លួនបានខាងលើ ទី១ឈ្មោះ អ៊ុ សើ ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិម៉ាក់ប្រាង្គ ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត។ ទី២.ឈ្មោះ ដុំ រ៉ាម៉ន ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិសំរោង ឃុំជុំគ្រៀល ស្រុកទឹកឈូ។ ទី៣.ឈ្មោះ ថូ ស៊ីនិត ភេទប្រុស អាយុ២១ឆ្នាំ នៅភូមិម៉ាក់ប្រាង្គ ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ និងជនសង្ស័យទី៤.ឈ្មោះ យ៉ា សាត ភេទប្រុស អាយុ២២ឆ្នាំ នៅភូមិកំពង់បាយខាងជើង សង្កាត់កំពង់បាយ ក្រុងកំពត។
ចំណែកវត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមាន ម្សៅក្រាម ពណ៌សថ្លា សង្ស័យជាសារធាតុញៀន ប្រភេទម៉ាទឹកកក ចំនួន១០កញ្ចប់ ក្នុងនោះមាន១កញ្ចប់ធំ និង៩កញ្ចប់តូច។
បច្ចុប្បនជនសង្ស័យទាំង៤នាក់ ត្រូវបានសមត្ថកិច្ចធ្វើការឃុំខ្លួនបណ្តោះអាសន្ននៅស្នងការដ្ឋាននគរបាលខេត្តកំពត ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿង បញ្ជូនខ្លួនទៅកាន់តុលាការ ចាត់ការតាមផ្លូវច្បាប់៕
មតិយោបល់