ប៉ាគីស្ថានៈ បើតាមមន្ត្រីយោធានៃប្រទេសនេះ បាននិយាយថា ពួកគេបានធ្វើតេស្តជោគជ័យ ក្នុងការបាញ់បង្ហោះមីស៊ីលលើកដំបូងពីនាវាមុជទឹករបស់ខ្លួន។ នេះបើយោងតាមរយៈ សារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧។
វាជាមីស៊ីល Babur-3 អាចរត់បានចម្ងាយ ៤៥០ គីទ្បូម៉ែត្រ ដែលមានផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរមួយ នេះបើតាមអ្នកនាំពាក្យម្នាក់ បានបញ្ជាក់ប្រាប់ទីភ្នាក់ងារ AFP ។
នាយករដ្ឋមន្រ្តីលោក Nawaz Sharif បាននិយាយថា ការធ្វើតេស្តនេះ បានបង្ហាញពីការរីកចម្រើនបច្ចេកវិទ្យា និងភាពម្ចាស់ការលើខ្លួនឯងរបស់ប្រទេសប៉ាគីស្ថាន។
ទោះជាយ៉ាងណាក្រុមអ្នកវិភាគបានអះអាងថា ការអភិវឌ្ឍនេះ អាចបង្កើនបន្ថែមភាពតានតឹងជាមួយប្រទេសឥណ្ឌា៕
https://youtu.be/d7XkkzSKP0w
មតិយោបល់