ភ្នំពេញៈ នគរបាលប៉ុស្តិ៍រដ្ឋបាលទឹកថ្លា បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ កាលពីវេលាម៉ោង២រសៀល ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ ពាក់ព័ន្ធករណីលួចកង់ នៅចំណុចបន្ទប់ជួលលេខ១២ ផ្លូវលំ ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ជនសង្ស័យមានឈ្មោះ នួន រតនៈ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ ជនជាតិខ្មែរ ស្នាក់នៅបន្ទប់ជួល ផ្លូវលំ ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ (មានសារធាតុញៀន) ។ ចំណែកជនរងគ្រោះមានឈ្មោះ សាក់ ធឿន ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរជាងបាញ់ថ្នាំ ជនជាតិខ្មែរ ស្នាក់នៅបន្ទប់ជួល ផ្លូវលំ ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
ក្នុងនោះដែរ សម្ភារៈដែលបាត់បង់មាន កង់តួស្រី ០១គ្រឿង ។
តាមដំណើររឿងបានឲ្យដឹងថានៅ មុនពេលកើតហេតុកាលពី ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង៥ល្ងាច ជនរងក្រោះបានយកកង់ទុកក្នុងបន្ទប់ជួលរបស់ខ្លួន លុះដល់ម៉ោង១យប់ឈានចូលថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ ជនសង្ស័យបានចូលក្នុងបន្ទប់របស់ជនរងគ្រោះលួចយកកង់ ភ្លាមនោះជនរងគ្រោះឃើញបានរត់ដេញតាមចាប់ តែជនសង្ស័យបានជិះកង់ដែលខ្លួនលួចបានគេចខ្លួនបាត់ រហូតដល់ វេលាម៉ោង២រសៀល ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ ជនរងគ្រោះបានឃើញជនសង្ស័យកំពុងនៅក្នុងបន្ទប់ជួលរបស់ខ្លួនភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ក៏បានឃាត់ខ្លួននិងនាំខ្លួនជនសង្ស័យប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលទឹកថ្លាធ្វើការសាកសួរ រួចជនរងគ្រោះបានដាក់ពាក្យបណ្តឹងតែម្តង ។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធីច្បាប់៕
មតិយោបល់