ព័ត៌មានជាតិ

អ៉ីស្រាអែលបញ្ជាក់ថាប្រសិទ្ធភាពវ៉ាក់សាំង Pfizer-BioNTech ថយចុះមកនៅត្រឹម ៦៤ភាគរយ

 

(វ៉ាស៊ីនតោន)៖ អ៉ីស្រាអែលបានរាយការណ៍ពីការថយចុះប្រសិទ្ធភាពនៃវ៉ាក់សាំង Pfizer-BioNTech ក្នុងការបង្ការមិនឲ្យឆ្លងជំងឺ COVID-19 ប៉ុន្តែវ៉ាក់សាំងនេះនៅតែមានប្រសិទ្ធភាពខ្ពស់ ក្នុងការការពារមិនឱ្យធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ។

 

បើតាមសេចក្ដីថ្លែងការណ៍មួយក្រសួងសុខាភិបាលអ៉ីស្រាអែលចេញផ្សាយកាលពីថ្ងៃច័ន្ទដើមនេះ ប្រសិទ្ធភាពរបស់វ៉ាក់សាំង Pfizer-BioNTech ក្នុងការបង្ការប្រឆាំងនឹងការឆ្លង និងរោគសញ្ញា COVID-19 បានថយចុះមកនៅត្រឹម ៦៤ភាគរយ ខណ:វ៉ាក់សាំងនេះធ្លាប់ត្រូវបានគេរាយការណ៍ថាមានប្រសិទ្ធភាពប្រឆាំងនឹងការឆ្លង COVID-19 រហូតដល់ទៅជាង ៩៥ភាគរយឯណោះ។ តែទោះជាយ៉ាងនេះក្ដី វ៉ាក់សាំង Pfizer-BioNTechនៅតែមានប្រសិទ្ធភាព ៩៣ភាគរយ ការពារកុំឱ្យមនុស្សធ្លាក់ខ្លួនឈឺធ្ងន់»។

 

ការប្រកាសពីការថយចុះប្រសិទ្ធភាពវ៉ាក់សាំង Pfizer-BioNTech នេះទៀតសោត កើតមានឡើងនៅចំពេលវីរុសបម្លែងថ្មី Delta កំពុងឆ្លងរាលដាលកាន់តែខ្លាំង ដោយបានបង្ខំឱ្យអាជ្ញាធរ អ៉ីស្រាអែលដាក់ចេញវិធានការរឹតត្បិត មួយចំនួនឡើងវិញ៕

ប្រភព៖ Reuters

 

មតិយោបល់