ព័ត៌មានជាតិ

កំណាត់ដងផ្លូវលេខ ៣៧១ រងការកកស្ទះចរាចរណ៍យ៉ាងណែនណាន់

ភ្នំពេញៈ ខណៈនៅវេលាម៉ោង៧ រហូតមកទល់នឹងម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៧នេះ គេសង្កេតឃើញថា កំណាត់ដងផ្លូវលេខ៣៧១ ស្ថិតក្នុងភូមិសាស្ត្រខណ្ឌមានជ័យ បាននិងកំពុងរងការកកស្ទះចរាចរណ៍យ៉ាងណែនណាន់ ស្ទើរតែមិនអាចធ្វើដំណើរបានទាល់តែសោះ ។

ពាក់ពន្ធ័នឹងការកកស្ទះចរាចរណ៍នេះដែរ គឺអាចបណ្តាលមកពីម៉ោងកកស្ទះជាម៉ោងដែលបងប្អូនប្រជាពលរដ្ឋ សិស្សានុសិស្ស អាជីវករ មន្ត្រីរាជការ រួមទាំងកម្មករ-កម្មការិនី បានសម្រុកធ្វើដំណើរឆ្ពោះទៅធ្វើការងាររៀងខ្លួនក្នុងពេលតែម្តង ទើបបណ្តាលឲ្យមានការកកស្ទះចរាចរណ៍ ទៅមុខក៏មិនរួច ថយក្រោយក៏មិនកើត បានត្រឹមរង់ចាំការធ្វើការដំណើរយ៉ាងសន្សឹមៗតែប៉ុណ្ណោះ។

ប៉ុន្តែបើតាមប្រភពមួយទៀតពីប្រជាពលរដ្ឋ បានលើកឡើងថា អាចបណ្តាលមកពីការ ចតរថយន្តធន់ធំ នៅតាមចិញ្ចើមផ្លូវ ដែលអាចធ្វើឲ្យចំណែកដងផ្លូវខាងលើ មានការតូចចង្អៀត ពិបាកក្នុងការធ្វើដំណើរ ដែលអាចងាយនឹងបង្កឲ្យមានការកកស្ទះចរាចរណ៍បែបនេះ ៕

មតិយោបល់