ភ្នំពេញៈ សាកសពរបស់បុរសមិនស្គាល់អត្តសញ្ញាណអាយុប្រហែលជាង ៣០ឆ្នាំ ម្នាក់ ទំនងជាស្លាប់ជាច្រើនថ្ងៃមកហើយ និងមានសភាពហើមស្អុយនិងមានដុំថ្មមួយដុំមានទម្ងន់ប្រមាណជិត ២០គីឡូ ចងជាប់ទៅនឹងចង្កេះសពផងដែរ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញអណ្តែតទឹកទន្លេនៅចាក់អង្រែលើ។
ហេតុការណ៍នេះដែរបានបង្កឱ្យមានការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង ៤ល្ងាច ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៧ នៅខាងក្រោយសហគ្រាស គ-ឈ ដីឡូតិ៍លេខ៥០០ ភូមិព្រែកតានូ១ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា សពបុរសរងគ្រោះមិនស្គាល់អត្តសញ្ញាណខាងលើ មានអាយុប្រមាណជាង ៣០ឆ្នាំ ពាក់អាវយឺតពងជីងចក់ ពណ៌ស ស្លៀកខៀជើងវែងពណ៌ខ្មៅ។
មុនពេលកើហេតុ មានប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេត្រង់ចំណុចខាងលើ បានប្រទះឃើញសពរបស់បុរសម្នាក់អណ្តែតនៅលើផ្ទៃទឹកទន្លេ ហើយក៏រាយការណ៍ប្រាប់កម្លាំងមានសមត្ថកិច្ចមូលដ្ឋាន និងបង្កឲ្យមានការភ្ញាក់់ផ្អើលកើតឡើងតែម្តង។
តាមប្រភពដដែលបានប្រាប់បន្តទទៀតថា ក្រោយពេលដែលទទួលបានព័ត៌មានពីប្រជាពលរដ្ឋរួចហើយកម្លាំងមានសមត្ថកិច្ចបានជួលទូកអូសសាកសពរបស់បុរសខាងលើយកទៅធ្វើកោសល្យវិច័យបានឃើញថា បុរសជនរងគ្រោះមិនស្គាល់អត្តសញ្ញាណខាងលើ ទំនងជាមានវិបត្តិក្នុងគ្រួសារទើបធ្វើអត្តឃាតសម្លាប់ខ្លួនឯង ដោយចងដុំថ្មជាប់ចង្កេះហើយលោតចូលក្នុងទឹកទន្លេសម្លាប់ខ្លួនបែបនេះ និងបានប្រទះឃើញមានលិខិតបណ្តាំតូចមួយនៅក្នុងការបូបផងដែរ និងមិនមែនស្លាប់ដោយអំពើរឃាតកម្មឡើយ។
ក្រោយពេលកើតហេតុ បច្ចុប្បន្នសាកសពរបស់បុរសរងគ្រោះត្រូវបានកម្លាំងមានសមត្ថកិច្ចមូលដ្ឋានយកទៅតម្កល់ទុកនៅវត្តចាក់អង្រែក្រោម ដើម្បីធ្វើការស្រាវជ្រាវរកសាច់ញាតិមកទទួលយកទៅធ្វើបុណ្យទៅតាមប្រពៃណីផងដែរ៕
មតិយោបល់