ព័ត៌មានសុខភាព

កុំទទួលទានអាហារទាំងនេះច្រើនពេក ប្រយ័ត្នក្តៀនលាមក

បញ្ហាក្តៀនលាមកជុះមិនចេញ កើតឡើងដោយសារតែការទទួលទានអាហារមិនបានត្រឹមត្រូវ ផឹកទឹកតិចពេក គេងមិនបានគ្រប់គ្រាន់ រួមទាំងទម្លាប់នៃការបន្ទោរបង់មិនទៀងទាត់ផងដែរ។ ប៉ុន្តែបើយោងតាមគេទំព័រ boldsky បានបង្ហាញថា ដើម្បីទប់ស្កាត់បញ្ហាទល់លាមក អ្នកគួរតែកាត់បន្ថយការទទួលទានអាហារ៥ប្រភេទ។

១. ប្រភេទអាហារចៀន ឬបំពង
អាហារប្រភេទនេះសម្បូរទៅដោយជាតិខ្លាញ់ អំបិល និងមានផ្ទុកជាតិសរសៃទាប ដែលធ្វើឲ្យលាមករឹងពិបាកជុះ ប្រសិនបើអ្នកទទួលទានច្រើនពេក។

២. ផលិតផលទឹកដោះគោ
ផលិតផលទឹកដោះគោដូចជា ការ៉េមទឹកដោះគោ និងឈីស អាចធ្វើឲ្យអ្នកកើតមានបញ្ហាក្តៀនលាមក បើអ្នកទទួលទានលើសកម្រិត។ ទោះជាយ៉ាងណា ការទទួលទានទឹកដោះគោជូរមួយថ្ងៃមួយកែវ អាចជួយជំរុញដល់ចលនាពោះវៀន និងការពារការទល់លាមក។

៣. ស្ករគ្រាប់

ការទទួលទានស្ករគ្រាប់ច្រើនពេកក្នុងពេលតែមួយអាចបង្កឲ្យកើតមានបញ្ហាក្តៀនលាមក។ ប៉ុន្តែមិនមែនដោយសារតែស្ករគ្រាប់ផ្ទុកជាតិស្ករច្រើនពេកធ្វើឲ្យក្តៀនលាមកនោះទេ គឺដោយសារតែខ្វះជាតិសរសៃ។

៤. ប្រភេទនំដុត
គ្រប់ប្រភេទនៃនំដុតទាំងអស់ អាចបង្កឲ្យមានបញ្ហាក្តៀនលាមក ដោយសារតែវាមានផ្ទុកជាតិសរសៃកម្រិតទាប និងជាតិខ្លាញ់ខ្ពស់។ ដូច្នេះ អ្នកគួរតែកាត់បន្ថយការទទួលទានអាហារប្រភេទនេះ។


៥. ចេកខ្ចី

ចេកទុំជាប្រភពនៃប៉ូតាស្យូម និងជាតិសរសៃ ដែលអាចការពារបញ្ហាទល់លាមក។ ប៉ុន្តែ ប្រសិនបើអ្នកមានបញ្ហាទល់លាមកគួរជៀសវាងចេកខ្ចី ព្រោះវាមានផ្ទុកសារធាតុម្យ៉ាងដែលគេហៅថា tannin ដែលអាចបណ្តោលឲ្យក្តៀនលាមក៕

មតិយោបល់