បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី ២០ ខែ ឧសភា ឆ្នាំ ២០១៤ មន្ត្រីអាជ្ញាធរខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ភាគីថៃ បានប្រកាស បិទច្រករបៀងដែលនៅជាប់តាមបណ្តោយព្រំដែនទាំងអស់ ដោយទុកតែច្រក ទ្វារអន្តរជាតិប៉ោយប៉ែត ច្រកតំបន់បឹងត្រកួន និងច្រកម៉ាឡៃ ។
ប្រភពខាងលើបានឲ្យដឹងថា មូលហេតុដែល ភាគថៃ បិទច្រកទាំងនេះ ដោយសារតែវិបត្តិនយោបាយ នៅក្នុងក្រុងបាងកក ខណៈក្រុមយោធាថៃ បានប្រកាសប្រទេសខ្លួនស្ថិតក្នុងអាជ្ញាសឹក (ប្រទេសត្រួតត្រាដោយកងទ័ព) នៅព្រឹកថ្ងៃទី២០ ខែឧសភានេះ។ ម្យ៉ាងទៀតការបិទនេះដែរ ដើម្បី ជៀសវាងប្រជាពលរដ្ឋខ្មែរចូល មានគ្រោះថ្នាក់ដោយប្រការណាមួយ។
ក្នុងការបិទច្រករបៀងនោះ ខាងភាគីថៃក៏បានដាក់ទាហាន ប៉ារ៉ា និងឈុតខ្មៅ នៅតាមព្រំដែនផងដែរ ខណៈកម្ពុជា ក៏ដាក់កម្លាំងការពារ ដើម្បីការពារស្ថានការណ៍ដែលកើតឡើងដោយចៃដន្យ៕
មតិយោបល់