ភ្នំពេញៈ អគ្គិភ័យមួយបានឆាបឆេះបន្ទប់ជួលមួយកន្លែងបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចកាលពីវេលាម៉ោង១០និង៥០ព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧ នៅបន្ទប់ជួលកម្មកររោងចក្រលេខK45 ស្ថិតនៅជាប់ផ្សាកាណាស៊ីធី ភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ បណ្តាលឲ្យខូចខាតទ្រព្យសម្បត្តិមួយចំនួន។
តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញបន្ទប់ខាងលើបានចាក់សោខាងក្រៅ ដោយម្ចាស់ចេញទៅធ្វើការបាត់ ក្រោយមកស្រាប់តែឃើញមានផ្សែងហុយចេញពីបន្ទប់លេខK.45 ទើបបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលនៅក្បែរនាំគ្នាយកកន្ត្រៃកាត់សោ និងនាំគ្នាយកបំពង់ពន្លត់អគ្គិភ័យបាញ់ ទើបរាយការប្រាប់សមត្ថកិច្ចចុះមកអត្តរាគមន៍។
ក្រោយពេលមានអគ្គិភ័យឆាបឆេះភ្លាមៗនោះ ត្រូវបានប្រជាពលរដ្ឋជួយយកបំពង់បាញ់ពន្លត់រយៈពេលត្រឹង៥នាទី ក៏រលត់ទៅវិញដោយរលត់មុនរថយន្តពន្លត់អគ្គិភ័យបានទៅដល់កន្លែងកើត ។ សម្ភារៈដែលខូចខាតនោះមានភួយ មុង ពូក និងសម្ភារៈមួយចំនួនទៀត៕
https://youtu.be/3NeEO-MyDfs



មតិយោបល់