ព័ត៌មានជាតិ

រុស្ស៊ីបង្ហាញសមត្ថភាព បាញ់បង្ហោះកាំជ្រួចមីស៊ីលឆ្លងទ្វីប Topol-M ដ៏ជោគជ័យរបស់ខ្លួន

រុស្ស៊ីៈ ក្រសួងការពារជាតិរុស្ស៊ី បាននិយាយកាលពីថ្ងៃចន្ទថា ខ្លួនបានធ្វើតេស្តបាញ់បង្ហោះកាំជ្រួចមីស៊ីលឆ្លងទ្វីប Topol-M (ICBM) ទទួលបានជោគជ័យ នៅមជ្ឈមណ្ឌលអវកាស Plesetsk ។ នេះបើយោងតា​មរយៈ សារព័ត៌មាន sputnik ចេញផ្សាយនៅថ្ងៃទី ១៧ ខែមករា ឆ្នាំ២០១៧។

យោងតាមឯកសារក្រសួង បានឲ្យដឹងថា ការបើកដំណើរការតេស្តនេះ គឺធ្វើឡើងដើម្បីបញ្ជាក់ពីសមត្ថភាពប្រយុទ្ធ និងភាពជឿជាក់នៃមីស៊ីលផ្លោង Topol-M ICBMs ដោយគោលដៅក្បាលគ្រាប់ ត្រូវបានកំណត់បាញ់នៅលើជួរឧបទ្វីប Kamchatka ជាមួយនឹងទំនុកចិត្តដ៏ខ្ពស់»។

ក្បាលគ្រាប់តែមួយ Topol-M របស់ ICBM ត្រូវបានអង្គការណាតូឲ្យឈ្មោះថា SS-27 ជាកំណែទម្រង់ពីមីស៊ីល RS-12M Topol ដើម្បីធ្វើឱ្យវាប្រសើរឡើង។ ការអភិវឌ្ឍ Topol-M នេះ ត្រូវបានផ្តួចផ្តើមដោយវិទ្យាស្ថានបច្ចេកវិទ្យាកម្ដៅ នៃទីក្រុងម៉ូស្គូ (MITT) នៅចុងឆ្នាំ ១៩៨០ ហើយបានធ្វើតេស្តមីស៊ីលនេះ ជាលើកដំបូង គឺនៅខែធ្នូ ឆ្នាំ ១៩៩៤។

គួរបញ្ជាក់ដែរថា មីស៊ីលនេះ បាញ់បានក្នុងរយៈចម្ងាយប្រហែល ១១.០០០ គីឡូម៉ែត្រ និងអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ បានរហូតដល់ទៅទម្ងន់ ៥៥០ គីឡូតោន ហើយវា អាចដាក់ពង្រាយនៅទីតាំងតែមួយ ឬចល័តទីតាំងមូលដ្ឋាក៏បាន៕

មតិយោបល់