ព័ត៌មានជាតិ

សាំយ៉ុង ដាច់ហ្រ្វាំងក្រឡាប់ផ្ងារជើងកណ្តាលផ្លូវ សំណាងគ្មានអ្នករបួស​

ព្រះសីហនុ: ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយកើតឡើង បង្ក​ដោយ​រថយន្តសាំយ៉ុងដាច់ហ្វ្រាំង​ក្រឡាប់ផ្ញារជើងកណ្ដាលផ្លូវ កាលពីវេលាម៉ោង​១២ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧ ស្ថិតត្រង់ចំណុច​ចំណោទ​ជិតតាផលលើភ្នំ ក្នុងសង្កាត់​2​ ក្រុង​ព្រះសីហនុ​ខេត្ត​ព្រះសីហនុ​។

សមត្ថកិច្ចបានឲ្យដឹងថា ​អ្នក​បើកបរមានឈ្មោះ​ ឃឹម​ រឹន​ ភេទប្រុស​ អាយុ​៤០ឆ្នាំ​ ទីលំនៅ​បច្ចុប្បន្ន​ស្រុក​កំពង់​ត្រាច ​ខេត្ត​កំពត​ (ជាម្ចាស់​) និងអ្នករួមដំណើរ ឈ្មោះ​ យាយ​ ភេន​ ភេទ​ស្រី​ អាយុ៥៣ឆ្នាំ​ ទីលំនៅបច្ចុប្បន្ន​ដូច​គ្នា​ អ្នកទាំងពីរពុំមានរងរបួសឡើយ។

សមត្ថកិច្ចបានបន្តទៀតថា រថយន្តខាងលើ ម៉ាក​សាំយុង​ ពាក់​ស្លាក​លេខ​ ភ្នំ​ពេញ​ 2K​-0746​ (តាក់ស៊ី​កំពង់​ត្រាច​មកព្រះសីហនុ)​។ មូលហេតុ​រថយន្តដាច់ហ្រ្វាំង ក្រោយកើតហេតុ​ម្ចាស់បានហៅរថយន្តស្ទួចមកស្ទូចយកទៅជួសជុលខ្លួនឯង៕

មតិយោបល់