ព័ត៌មានជាតិ

លោក Fumio Kishida ត្រូវបាន​តែងតាំងជានាយករដ្ឋមន្ត្រី​ថ្មី​របស់​ប្រទេស​ជប៉ុន​ជា​ផ្លូវការ​ហើយ

លោក Fumio Kishida បាន​ឡើង​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​ថ្មី​របស់​ប្រទេស​ជប៉ុន​ជា​ផ្លូវការ​បន្ទាប់ពី​លោក Yoshihide Suga ដែល​បាន​លាលែង​ពី​តំណែង​បន្ទាប់ពី​កាន់តំណែង​បានតែ​មួយឆ្នាំ​ប៉ុណ្ណោះ​។​ លោក Kishida វ័យ ៦៤​ឆ្នាំ​បានឈ្នះ​ការប្រណាំង​ប្រជែង​ដើម្បី​ដឹកនាំ​គណបក្ស​ប្រជាធិបតេយ្យ​សេរីនិយម (LDP) ដែល​កំពុង​កាន់អំណាច​របស់​ជប៉ុន​កាលពី​សប្តាហ៍​មុន​។

 

​លោក​នឹង​ប្រឈម​នឹង​បញ្ហាលំបាក​ជាច្រើន រួមទាំង​ការ​ងើបឡើង​វិញ​នៃ​សេដ្ឋកិច្ច​ក្រោយ​ការ​រាតត្បាត​នៃ​វីរុស covid-19 និង​ការគំរាមកំហែង​ពី​ប្រទេស​កូរ៉េខាងជើង​។ ​រូបលោក​ក៏​នឹង​សង្ឃឹម​ផងដែរ​ថា នឹង​ជួយ​ឱ្យ​គណបក្ស​របស់លោក​ទទួល​បាន​ប្រជាប្រិយភាព​ឡើងវិញ បន្ទាប់ពី​ការជំរុញ​មិនសូវមាន​ការគាំទ្រ​ក្នុង​ការធ្វើជា​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​អូឡាំពិក​តូ​ក្យូ​។​ ​ដំណើរ​ឆ្ពោះទៅមុខ​ជាមួយ​ព្រឹត្តិការណ៍​នេះ​បានកើត​ឡើង​ បើទោះបីជា​មានការ​ប្រឆាំង​ជា​សាធារណៈ​យ៉ាងខ្លាំង​ ដោយសារតែ​ការព្រួយបារម្ភ​អំពី​ការកើនឡើង​នៃ​ករណី​ឆ្លង​ជំងឺ Covid-19 យ៉ាងណាក្ដី។

​នៅក្រោម​ការដឹកនាំ​រប​ស់លោក​នាយករដ្ឋមន្ត្រី Suga ប្រជាប្រិយភាព​ក្នុង​ការស្ទង់មតិ​បាន​ស្រុតចុះ​ខ្លាំង​។ លោក Suga បា​នស​ម្រេច​ចិត្ត​លា​លែង​ពី​តំណែងជា​នាយករដ្ឋមន្ត្រីបន្ទាប់ពី​កាន់តំណែង​បាន​រយៈពេល​តែមួយ​ឆ្នាំ បញ្ហាសំខាន់​ដោយសារតែ​ចំណាត់ការ​ទប់ស្កាត់​ការឆ្លង​រាលដាលជំងឺ​ COVID-19 មិនបាន​ល្អ និង​ការសម្រេចចិត្ត​រៀបចំ​កីឡា​អូឡាំពិក​ដែល​មិនសូវមាន​ការគាំទ្រ​៕​

មតិយោបល់