ព័ត៌មានជាតិ

សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យ២នាក់ ពាក់ពន្ធ័ករណីជួញដូរគ្រឿងញៀន

កណ្តាលៈ ជនសង្ស័យចំនួន២នាក់ ត្រូវបានសមត្ថកិច្ចដឹកនាំកម្លាំងចុះទៅបង្ក្រាបបានជាក់ស្តែង ពាក់ពន្ធ័ករណីជួញដូរគ្រឿងញៀន ដកហូតបានគ្រឿងញៀនចំនួន៦កញ្ចប់ រួមនិងសម្ភារៈពាក់ពន្ធ័មួយចំនួនទៀត។

ការចាប់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង១១ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅចំណុច ភូមិព្រែកអង្គុញ ឃុំសៀមរាបស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

ជនសង្ស័យទាំង២នាក់ទី១ឈ្មោះ ហុក ប្រុស ភេទប្រុស ហៅឆ្លូញ អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ នៅភូមិចំបក់ ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ និងជនសង្ស័យទី២ឈ្មោះ នូ សំណាង ហៅជា ភេទប្រុស អាយុ៣២ឆ្នាំ នៅភូមិឃុំកើតហេតុ មុខរបរមិនពិតប្រាកដ។ ក្នុងនោះដែរ សមត្ថកិច្ចធ្វើការដកហូត បានម្សៅក្រាម ពណ៌សថ្លា សង្ស័យជាសារធាតុញៀនចំនួន៦កញ្ចប់ ក្នុងនោះមាន ធំ១កញ្ចប់និងតូច៥កញ្ចប់ , សម្ភារៈសម្រាប់ប្រើប្រាស់ និងវេចខ្ចប់មួយចំនួន និងថ្នាំគ្រាប់ប្រភេទ WYពណ៌សូកូឡាចំនួន១១គ្រាប់ ។

មុននឹងឈានដល់ការចាប់ខ្លួនបានជនសង្ស័យខាងលើ កាលពីវេលាម៉ោង៨ ព្រឹកថ្ងៃទី១៧ មករា ២០១៧ ជនសង្ស័យបានលើកទូរសព្ទពីមនុស្សប្រុសម្នាក់ ដែលខ្លួនមិនស្គាល់ឈ្មោះមកពីភ្នំពេញ បានតេឲ្យមកទិញថ្នាំញៀន នៅមុខរោងចក្រស្បែក
ជើង ស្ថិតក្នុងដី ភូមិរានថ្ម ឃុំសៀមរាប ដោយទិញថ្នាំញៀនចំនួន៦កញ្ចប់ ក្នុងនោះមាន១កញ្ចប់ធំ ក្នុងតម្លៃ៣០ម៉ឺនរៀល រួចជនសង្ស័យក៏ធ្វើដំណើរទៅផ្ទះជនសង្ស័យ ឈ្មោះ នូ សំណាង ក្នុងពេលនោះជនសង្ស័យ ឈ្មោះ នូ សំណាង កំពុងដេកក្នុងបន្ទប់ក្រោមផ្ទះ ជនសង្ស័យឈ្មោះ ហុក ប្រុស ក៏អង្គុយនៅមុខផ្ទះឃើញដូចនោះ កូនប្រុស របស់ជនសង្ស័យ នូ សំណាង បានដាស់ឪពុកឲ្យក្រោកពីដំណេក ថាមានគេនៅចាំភ្លាមនោះ ជនសង្ស័យក៏ចេញមកជួបជនសង្ស័យឈ្មោះ ហុក ប្រុស រួចសួរថាមានថ្នាំឬអត់ ជនសង្ស័យឈ្មោះ ហុក ប្រុស ឆ្លើយថា មានរួចនាក់ទាំងពីរក៏នាំគ្នា
ឡើងទៅលើផ្ទះ រំលែកថ្នាំបន្តិចជក់រយៈពេល២០នាទី ក៏ចុះមកដីទាំងពីនាក់ស្រាប់តែមានមនុស្សពីរនាក់ មកទិញថ្នាំញៀន១កញ្ចប់តូចតម្លៃ៣ម៉ឺនរៀល ជិះចេញទៅបាត់ ភ្លាមៗនោះដែរសមត្ថកិច្ចក៏មកដល់ធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ ហុក ប្រុស និងធ្វើការដេញតាមចាប់ឈ្មោះ នូ សំណាងបានម្នាក់ទៀត រួមទាំថ្នាំ១កញ្ចប់តូច ហើយនាំមកផ្ទះឆែកឆេរកឃើញក្នុងដីឡូតិ៍ ផ្ទះក្បែរបងចំនួន៥កញ្ចប់ថែមទៀត។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ រួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនមកកាន់អធិការដ្ឋាន ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

https://youtu.be/Q_afftJ-bK0

មតិយោបល់