ព័ត៌មានបច្ចេកវិទ្យា

របៀបទាញទិន្នន័យក្នុង iPhone រក្សាទុកលើកុំព្យូទ័រតាម iTunes ដើម្បីជៀសវាងការបាត់បង់ដោយយថាហេតុ

ការទាញទិន្នន័យ (Backup) នៅលើទូរស័ព្ទ iPhone ទៅរក្សាទុកក្នុងទីសុវត្ថិភាពមួយ គឺជារឿងដ៏មានសារប្រយោជន៍មួយដែលលោកអ្នកមិនគួរមើលរំលង ក្នុងការបង្កាទុកលើករណីទូរស័ព្ទដ៏មានតម្លៃរបស់លោកអ្នកជាប់គាំងជាយថាហេតុ ដែលនាំឱ្យបាត់បង់ឯកសារផ្សេងៗក្នុងនោះ ដែលមានដូច រូបថត វីដេអូ លេខទូរស័ព្ទទំនាក់ទំនង កំំណត់ចំណាំជាដើម។ល។ ខាងក្រោមនេះ គឺជារបៀបទាញទិន្នន័យទៅរក្សាទុកលើកុំព្យូទ័រតាមរយ:កម្មវិធី iTunes របស់ក្រុមហ៊ុន Apple ដែលវាអាចផ្តល់នូវសុវត្ថិភាពដល់ឯកសាររបស់អ្នកបានយ៉ាងល្អប្រសើរ។

១- ដំឡើងកម្មវិធី iTunes លើកុំព្យូទ័រលោកអ្នក បើមិនទាន់មានលោកអ្នកអាចទាញវាយក និងដំឡើងដោយចុចនៅត្រង់នេះ

២- បើកដំណើរការកម្មវិធី iTunes

៣- ភ្ជាប់ iPhone របស់អ្នកជាមួយកុំព្យូទ័រតាមខ្សែ USB

៤- កម្មវិធី iTunes អាចនឹងស្នើឱ្យបញ្ចូលលេខកូដសម្ងាត់ដែលអ្នកបានដាក់លើ iPhone ឬស្នើឱ្យអ្នកចុចលើប៊ូតុង Trust ។

៥- បន្ទាប់មក ចុចលើរូប iPhone ដែលបង្ហាញឡើងក្នុងកម្មវិធី iTunes

៦- ចុចលើ Summary ខាងក្រោមមឺនុយ Settings។ ភ្លាមៗនោះ ព័ត៌មានពិស្តារ iPhone របស់អ្នកនឹងបង្ហាញឡើង។

៧- នៅខាងក្រោមមឺនុយ Backups សូមចុចធីកលើ This Computer

៨- សូមចុចលើប៊ូតុង Back Up Now ដើម្បីឱ្យដំណើរការទាញយកទិន្នន័យទៅរក្សាទុកប្រព្រឹត្តទៅ ដែលវាអាចនឹងចំណាយពេលពីពីរបីនាទី ទៅពីរបីម៉ោង អាស្រ័យតាមទំហំផ្ទុកទិន្នន័យក្នុងម៉ាស៊ីន iPhone ទំហំឯកសារត្រូវទាញទុក និងល្បឿនបញ្ចូនទិន្នន័យរបស់កុំព្យូទ័រលោកអ្នក។

៩- ដំណើរការទាញយកទិន្នន័យពីទូរស័ព្ទដៃ iPhone ទៅកុំព្យួទ័រតាមកម្មវិធី iTunes រួចរាល់។

មតិយោបល់