ព័ត៌មានជាតិ

សម្ងំប្រើប្រាស់គ្រឿងញៀនក្នុងផ្ទះសំណាក់ សមត្ថកិច្ចក្របួចជាប់៣នាក់​

តាកែវ: អធិការ​ដ្ឋាននគរបាលស្រុកបាទី កាលពីវវេលាម៉ោង៥និង៣០នាទីថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧ បានដឹកនាំកម្លាំងចុះបង្ក្រាបការចែកចាយ និងប្រើប្រាស់គ្រឿងញៀន នៅផ្ទះសំណាក់មួយកន្លែង ស្ថិតក្នុងភូមិស្មៅខ្ញី ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យ៣នាក់ និងថ្នាំញៀនមួយចំនួន។

លោកអធិការស្រុកបានឲ្យដឹងថា ជនសង្ស័យទី១.ឈ្មោះ សួន រដ្ឋ ភេទប្រុស អាយុ២៩ឆ្នាំរស់នៅភូមិខ្សាច់លប់ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ។ ទី២.ឈ្មោះ យឿន សុខចាន់ ហៅចន ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិស្តុកប្រិយ៍ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តកែវ។ ទី៣.ឈ្មោះ នាងឡូត ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិសង្កែ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ។

លោកអធិការបានបន្តថា ក្រោយការឃាត់ខ្លួនជនសង្ស័យខាងលើ កម្លាំងដកហូតបានថ្នាំញៀនមួយចំនួន ដែកកេះ៣ ច្រវាក់១ខ្សែ ទូរសព្ទដៃ៣គ្រៀង សម្ភារ:សម្រាប់ប្រើគ្រឿងញៀនមួយចំនួន និងម៉ូតូមួយគ្រឿងម៉ាកហុងដា C125 ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ1FD-3182។

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ខាងលើ ត្រូវកម្លាំងនគរបាលស្រុកកំពុងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅចាត់ការបន្តតាមនីតិវិធីច្បាប់៕

មតិយោបល់