ព័ត៌មានបច្ចេកវិទ្យា

វិធីបង្ខំឲ្យ iPhone បិទហើយបើកវិញពេលជាប់គាំង

នៅពេលដែលទូរស័ព្ទដៃ iPhone របស់អ្នកជាប់គាំង តើអ្នកគួរដោះស្រាយយ៉ាងម៉េច? សូមប្រាកដថា ដំណោះស្រាយដំបូងរបស់ប្រិយមិត្តមិនមែនយកទៅជាងភ្លាមៗនោះទេ។ អ្នកអាចធ្វើការបង្ខំឲ្យ iPhone បិទហើយបើកវិញ ជាមួយវិធីសាស្រ្តយ៉ាងងាយ ដែលគេតែងហៅថា Restart។ ហើយវិធីសាស្រ្តនេះមានប្រសិទ្ធភាពណាស់ សម្រាប់ដោះស្រាយបញ្ហាពេលដែល iPhone ជាប់គាំង ឬដំណើរការខុសប្រក្រតី។

ដើម្បីបិទហើយបើក iPhone ដែលជាប់គាំងបានសូមសាកវិធីខាងក្រោម៖

១ – ត្រូវដកខ្សែឆ្នាំងសាកចេញពីទូរស័ព្ទ iPhone

២ – ចុចឲ្យជាប់ត្រង់ប៊ូតុង Home និងប៊ូតុង ​Power ( ដែលគេចំណាំហៅថាប៊ូតុង Lock )

៣ – ចុចឲ្យជាប់លើប៊ូតុងទាំងពីរ កុំលែងឲ្យសោះ ( ប្រហែល ១០ – ១៥ វិនាទី ) រហូតដល់ ​iPhone រលត់ហើយបើកមកវិញខ្លួនឯងចាំលែងដៃចេញពីប៊ូតុងទាំងពីរនោះ

ចំណាំ៖ iPhone ពណ៌ផ្កាឈូក ពណ៌ប្រាក់ និងពណ៌មាស វានឹងលោតចេញផ្ទាំងពណ៌ស ជាមួយនឹងរូបផ្លែប៉ោមពណ៌ខ្មៅ។ រីឯ iPhone ពណ៌ខ្មៅនឹងលោតចេញផ្ទាំងពណ៌ខ្មៅ ជាមួយរូបផ្លែប៉ោមពណ៌សវិញ៕

មតិយោបល់