ភ្នំពេញៈ យុវជនមួយក្រុមមានគ្នាជិត២០នាក់ ជិះម៉ូតូជិត១០គ្រឿងនាំគ្នាជិះម៉ូតូចេញពីរាំលេងបំណងទៅផ្ទះ ត្រូវជនសង្ស័យមានជិត២០នាក់ ជិះម៉ូតូជិត១០គ្រឿងប្រដាប់ដោយដាវសាំម៉ូរ៉ៃ ហើយដេញកាប់ប្លន់តាំងពីចំណុចមុខវត្តតាំងក្រសាងរហូតមកដល់មុខវត្តសុភាឃួន ទើបតាមទាន់ជនរងគ្រោះធ្វើឲ្យជនរងគ្រោះភ័យផ្ដួលម៉ូតូហើយរត់គេចខ្លួន ត្រូវជនសង្ស័យលើកម៉ូតូគេចខ្លួនបាត់ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២រំលងអធ្រាត្រឈានចូលថ្ងៃទី២១ ខែមករា ឆ្នាំ២០១៧។
ជនរងគ្រោះឈ្មោះ សិន សៅ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបធ្វើការរោងចក្រ ស្នាក់នៅសង្កាត់កបូល ខណ្ដពោធិ៍សែនជ័យ មានស្រុកកំណើតភូមិស្រង់ឃុំចំណាលើ ស្រុកស្ទោង ខេត្តកំពង់ធំ មានប្អូនស្រីឈ្មោះ សិន ចាន់ ភេទស្រី អាយុ១៨ឆ្នាំ មុខរបធ្វើការោងចក្រ។ ចំណែកដែលជនសង្ស័យកាប់ប្លន់យកទៅបត់នោះម៉ាកនិច ពណ៌ ពាក់ស្លាកលេខភ្នំពេញ FU-6816។
តាមសំដីជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុរូបគេ និងបក្ខពួកជិត២០នាក់ជិះម៉ូតូជិត១០គ្រឿង ទើបនឹងនាំគ្នាចេញពីរាំលេងនៅក្លឹប នៅម្តុំអ៊ែតវូត ដោយបំណងត្រឡប់ទៅផ្ទះនៅសង្កាត់កំបូល ខណៈមកដល់ចំណុចមុខក្លោងទ្វាវត្តតាំងក្រសាំង ក៏មានជនសង្ស័យមួយក្រុមមានគ្នាជិត២០នាក់ដែរដោយប្រដាប់ដោយដាវសាំម៉ូរ៉ៃបានធ្វើសកម្មភាពដេញកាប់ពួកគេ ដោយមានការភ័យពេក ទើបនាំគ្នាជិះម៉ូតូរត់មានម៉ូតូខ្លះទៅមុនបាត់ ដោយសល់ម៉ូតូនិចមួយគ្រឿងហើយបានដួលម៉ូតូ ទើបក្រុមជនសង្ស័យលើកយកទៅបាត់។
ក្រោយពេលកើតហេតុជនរងគ្រោះបាននាំគ្នាទៅផ្ទះអស់ លុះព្រឹកឡើងវេលាម៉ោង១០ព្រឹកបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ចោមចៅទាំងសោកស្តាយ៕
https://youtu.be/goZWnrTyqDE

មតិយោបល់