ភ្នំពេញៈ អគ្គិភ័យមួយបណ្តាលមកពីការទុស្សេខ្សែភ្លើង បានឆាបឆេះតូប និងសម្ភារៈជាច្រើនរបស់អាជីវករ យ៉ាងសន្ធោសន្ធៅនៅក្នុងផ្សារកណ្តាល ផ្អើលប្រជាពលរដ្ឋនិងសមត្ថកិច្ចអន្តរាគមន៍ពេញមួយយប់ទល់ភ្លឺ។
ករណីអគ្គិភ័យនេះ បានកើតឡើងកាលពីវេលាម៉ោង៤និង១៥នាទីទាបភ្លឺ ឈានចូលថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧ ស្ថិតក្នុងសង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញមានអណ្តាតភ្លើង និងផ្សែងយ៉ាងក្មួរខ្មាញ់បានឆាប ចេញពីខាងមុខតូបលេខ៤៩ បណ្តាលឲ្យឆេះរាលដាលភ្លាមៗ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋ រួមនិងកម្លាំងមានសមត្ថកិច្ចទាំង២ប្រភេទ និងកងកម្លាំងរបស់រថយន្តពន្លត់អគ្គិភ័យ ចំនួន២៤គ្រឿង ក្នុងរួមមាន រថយន្តពន្លត់អគ្គិភ័យរបស់ ស្នងការនគរបាលរាជធានីភ្នំពេញ ចំនួន១៨គ្រឿង, រថយន្តពន្លត់អគ្គិភ័យរបស់ក្រសួងមហាផ្ទៃ ចំនួន៣គ្រឿង,រថយន្តពន្លត់អគ្គិភ័យរបស់កងរាជអវុធហត្ថរាជធានីភ្នំពេញ ចំនួន២គ្រឿង រួមនិងរថយន្តពន្លត់អគ្គិភ័យរបស់ ក្រុមហ៊ុន ស្រាបៀរកម្ពុជា ចំនួន១គ្រឿងផងដែរ បានចេញមកអន្តរាគមន៍ផងដែរ។
ជាលទ្ធផល អគ្គិភ័យខាងលើនេះ បានឆាបឆេះអស់តូចចំនួន១៤តូប អស់ទាំងស្រុង ឆេះរោលៗ ចំនួន៣តូប សរុបទាំងអស់ចំនួន១៧តូបដែលសុទ្ធសឹងតែជាតូប ផាត់មុខ ធ្វើសក់ ខូចខាតទ្រព្យសម្បត្តិអស់មួយចំនួនធំ ប៉ុន្តែមិនបានបណ្តាលឲ្យនរណាម្នាក់រងរបួសនោះឡើយ៕
dat
https://youtu.be/ceaK_4J8iiU
មតិយោបល់