ព័ត៌មានជាតិ

ទីតាំង​ជួញដូរផ្លូវភេទជ្រក​ក្រោម​ស្លាកម៉ាស្សា ត្រូវបានសមត្ថកិច្ចបង្ក្រាប​

កាលពីរសៀលថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០១៦ សមត្ថកិច្ច​បានចុះ​បង្ក្រាបទីតាំង​ជួញដូរផ្លូវភេទ ជ្រកក្រោម​ស្លាកយីហោម៉ាស្សា១៦៨ នៅផ្លូវ​២០០៤ ស្ថិតនៅភូមិគោកចំបក់ សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។​
ក្នុងប្រតិបត្តិបង្ក្រាបនេះដែរ សមត្ថកិច្ចបានឃាត់ខ្លួន​ ស្ត្រី​ចំនួន ៤នាក់ ភេទទី​៣ ម្នាក់ លុយដុល្លារក្លែងក្លាយ ៥៧០ ដុល្លារ សម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួន និង​ស្រោម​អនាម័យដែលប្រើប្រាស់រួចមួយចំនួន ។​
បច្ចុប្បន្នជនសង្ស័យចំនួន ៥នាក់ខាងលើ ត្រូវបានសមត្ថកិច្ចបញ្ចូនទៅកាន់ ការិយាល័យកណ្តាល​ប្រឆាំងបទល្មើស ជួញដូរគ្រឿងញៀន រាជ​ធានីភ្នំពេញ៕


ទស្សនាវីដេអូ៖
https://www.youtube.com/watch?v=cY7JmClSD0A&feature=youtu.be

មតិយោបល់