ព័ត៌មានជាតិ

យកគ្រឿងញៀនពីក្រុងតាខ្មៅ មកចែកចាយនៅស្រុកស្អាង ត្រូវនគរបាលចាប់ខ្លួន ដកហូតគ្រឿងញៀន១០កញ្ចប់

កណ្តាល: ឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទរក្សាទុកគ្រឿងញៀនប្រភទ ម៉ាទឹកកក ដោយខុសច្បាប់ ដើម្បីជួញដូរ នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៦ វេលាម៉ោង ២២និង១០នាទី នៅចំណុចភូមិថ្លុល ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល។

លោកវរសេនីយ៍ សេង សុជាតិ អធិការស្រុកស្អាង បានប្រាប់ Post News ឲ្យដឹងថា ជនសង្ស័យឈ្មោះ សុីន ដារី ភេទប្រុស អាយុ ៤៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិទួលក្តី ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល ត្រូវបានចាប់ខ្លួន និងរកឃើញ ម្សៅក្រាមពណ៌ស សង្ស័យថាគ្រឿងញៀនប្រភេទ ម៉ាទឹកកក ចំនួន ១០កញ្ចប់តូច, ទូរស័ដៃចំនួន ១គ្រឿងម៉ាក camfone, ដែកកេះចំនួន១, អត្តសញ្ញាប័ណ្ណសញ្ជាតិខ្មែរចំនួន១, ប័ណ្ណសម្គាល់យានយន្តម៉ូតូ១, កាតអេសុីលីដា១ និងម៉ូតូចំនួន ១គ្រឿង ម៉ាកហុងដា សេ៩០ ហៅគុបជ្រុង ពណ៍ខៀវចាស់ ពាក់ស្លាកលេខ កណ្តាល1F-9699។

លោកអធិការចបញ្ជាក់ថា កម្លាំងអន្តរាគមន៍ស្រុក សហការណ៍ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលត្រើយស្លា បានចេញល្បាត នៅចំណុចកើតហេតុខាងលើ បានប្រទះឃើញជនសង្ស័យជិះម៉ូតូ រួចក៏បានឃាត់ ធ្វើការត្រួតពិនិត្យ បានរកឃើញគ្រឿងញៀនចំនួន ១០កញ្ចប់តូច រួចក៏បានចាប់ខ្លួនជនសង្ស័យខាងលើ រួមទាំងវត្ថុតាង បញ្ជូនទៅអធិការដ្ឋាននគរបាលស្រុក ក្រោយសាកសួរ ឈ្មោះ សុីន ដារី បានសារភាពថាខ្លួនបានយកគ្រឿងញៀននេះពីចំណុចក្រុងតាខ្មៅ ជិតឡឥដ្ឋ បានចំនួន៤លើកកន្លងមកហើយវ៕

photo_2016-05-08_00-45-57 photo_2016-05-08_00-45-59

មតិយោបល់